អនុប្រធានាធិបតិអាមេរិក Mike Pence បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយផ្សាយតាមទូរទស្សន៍ជាសាធារណៈ
-

(បរទេស) យោងតាមសារព័ត៏មាន The News York Times ចុះផ្សាយកាលពីថ្ងៃទី១៨ ធ្នូម្សិលមិញបានអោយដឹងថា អនុប្រធានាធិបតីលោក Mike Pence បានទទួលវ៉ាក់សាំងការពារមេរោគឆ្លងតាមទូរទស្សន៍ផ្សាយផ្ទាល់កាលពីព្រឹកថ្ងៃសុក្រនៅឯសេតវិមានវិធានការដែលរដ្ឋបាល លោក ត្រាំបាននិយាយថាមានគោលបំណងដើម្បីលើកកម្ពស់សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងនិងកសាងទំនុកចិត្តដល់ប្រជាជនអាមេរិក។

លោក Pence បាននិយាយប៉ុន្មាននាទីបន្ទាប់ពីវ៉ាក់សាំងនេះត្រូវបានប្រើដោយអ្នកបច្ចេកទេសមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ថា“ ខ្ញុំមិនមានអារម្មណ៍អ្វីទាំងអស់ វាល្អខ្លាំងណាស់” ។


 ការជំរុញការចាក់វ៉ាក់សាំងនិងសាទរដល់កិច្ចខិតខំប្រឹងប្រែងកំចាត់មេរោគកូវីដ-១៩លោក Pence បាននិយាយថា “នេះជាថ្ងៃលើកទឹកចិត្តពិសេសបំផុត”។តែទោះយ៉ាងណាក៏ដោយ លោកបានមានប្រសាសន៍ថា“ ការប្រុងប្រយ័ត្ន” នៅតែចាំបាច់ ហើយខ្ញុំនៅតែបន្តលើកទឹកចិត្តឱ្យជនជាតិអាមេរិកអនុវត្តការឃ្លាតឆ្ងាយពីសង្គមនិងពាក់ម៉ាសមុខ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ nytimes