អ៊ីតាលីត្រៀមបិទទ្វាប្រទេសសម្រាប់ពិធីបុណ្យគ្រីស្មាគ ខណៈអ៊ឺរ៉ុបកំពុងតែប្រ.យុទ្ធនឹងការកើនឡើងនៃកូវីដ-១៩
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAកាលពីថ្ងៃទី២០ម្សិលមិញបានអោយដឹងថា ជនជាតិអ៊ីតាលីរាប់លាននាក់បានត្រៀមសម្រាប់ពិធីបុណ្យណូអែលនិងចូលឆ្នាំថ្មីក្រោមការរឹតត្បិតការឆ្លងមេរោគថ្មីដ៏តឹងរ៉ឹងបំផុត ដែលរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃសៅរ៍ (១៩ ធ្នូ) ខណៈដែលអឺរ៉ុបបានប្រ.យុទ្ធនឹងការឆ្លងកើនឡើងនៅរដូវរងារ ហើយប្រទេសស្វីសបានក្លាយជាប្រទេសចុងក្រោយបង្អស់នៅអ៊ឺរ៉ុបក្នុងការអនុម័តវ៉ាក់សាំងវីរុសនេះ។

ដោយឡែក ប្រទេសអ៊ីតាលីបានក្លាយជាប្រទេសចុងក្រោយនៅបង្អស់ដែលប្រកាសការបិទទ្វានេះ ហើយខ្លួននឹងរឹតបន្តឹងកម្រិតខ្ពស់នេះរហូតដល់ថ្ងៃទី ៦ ខែមករាដែលរួមមានការកំណត់លើប្រជាជនចាកចេញពីផ្ទះរបស់ពួកគេមិនច្រើនជាងមួយដងក្នុងមួយថ្ងៃមានបិទហាងមិនចាំបាច់ បារ និងភោជនីយដ្ឋាន និងទប់ស្កាត់ការធ្វើដំណើរក្នុងតំបន់។

គួរបញ្ជាក់ថា អ៊ឺរ៉ុបបានក្លាយជាតំបន់ដំបូងគេនៅលើពិភពលោកដែលបានស្លា.ប់ជាង ៥០០,០០០ នាក់ដោយសារជំងឺកូវីដ-១៩ ខណៈចាប់តាំងពីការរាតត្បាតជាងមួយឆ្នាំវាបានស.ម្លាប់មនុស្សជាង ១,៦ លាននាក់នៅទូទាំងពិភពលោកនិងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងភាពច្របូកច្របល់យ៉ាងធ្ងន់ធ្ងរ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia