(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅថ្ងៃទី២២ធ្នូនេះបានអោយដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហ៊ីឌីន យ៉ាសស៊ីន និយាយថាម៉ាឡេស៊ីនិងស្ថិនក្នុងចំណោមប្រទេសដែលនឹងផ្តល់ជូនវ៉ាក់សាំងកូវីដ-១៩របស់Pfizer សំរាប់ចាក់ជូនពលរដ្ឋមុនគេ ហើយវ៉ាក់សាំងមួយនេះគឺមានសុវត្ថិភាពនិងប្រសិទ្ធភាព។
លោកមូហ៊ីឌីនបាននិយាយថា វ៉ាក់សាំងនេះនឹងត្រូវផ្តល់ឱ្យបុគ្គលិកសុខាភិបាលជួរមុខបន្ទាប់មកអ្នកដែលស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ដូចជាមនុស្សចាស់អ្នកដែលមានជំងឺមិនឆ្លងនិងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។លោកមូហ៊ីឌីន បានធ្វើការប្រកាសនៅក្នុងវីដេអូខ្លីមួយកាលពីថ្ងៃអង្គារ (២២ ធ្នូ)នេះថា ទាក់ទងនឹងការអភិវឌ្ឍនិងចែកចាយវ៉ាក់សាំង កូវីដ-១៩ ចុងក្រោយបំផុតដល់ប្រជាជនម៉ាឡេស៊ី។
លោកបានមានប្រសាសន៍ថារដ្ឋាភិបាលនឹងធានានូវការផ្គត់ផ្គង់វ៉ាក់សាំងជាបន្ទាន់។លោកបន្តថា “ រដ្ឋាភិបាលរំពឹងថាការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១ លានដូសដំបូងពីក្រុមហ៊ុន Pfizer ដែលនឹងត្រូវទទួលបានហើយផ្តល់ជូនដល់ក្រុមគោលដៅត្រឹមខែកុម្ភៈឆ្នាំ ២០២១ នៅពេលឆាប់បំផុត” ។
គួរបញ្ជាក់ថា កាលពីខែមុនប្រទេសម៉ាឡេស៊ីបានប្រកាសថា ខ្លួនបានយល់ព្រមទិញវ៉ាក់សាំងចំនួន ១២,៨ លានដូស។ ក្រោមកិច្ចព្រមព្រៀងនេះក្រុមហ៊ុន Pfizer នឹងចែកចាយថ្នាំចំនួន ១ លានដូសដំបូងក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ដោយមានចំនួន ១,៧ លាន និង ៥,៨ លានន បន្ទាប់មក ៤,៣ លានដូសក្នុងត្រីមាសបន្ទាប់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia