តៃវ៉ាន់រាយការណ៍ការឆ្លងក្នុងសហគមន៍មួយករណីជាលើកដំបូង បន្ទាប់ពីអស់រយះពេលជាង៨ខែ
-

(បរទេស) កោះតៃវ៉ាន់នៅថ្ងៃអង្គារ(២២ធ្នូ) បានរាយការណ៍ពីការឆ្លងកូវីដ-១៩ក្នុងសហគមន៍មួយករណីជាលើកដំបូង បន្ទាប់់ពីមិនមានអ្នកឆ្លងអស់ពេលជាង៨ខែ នេះយោងតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅថ្ងៃទី២២ធ្នូនេះ។

លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មានថាករណីឆ្លងក្នុងស្រុកនេះ គឺជាស្ត្រីដែលជាមិត្តភក្តិរបស់អ្នកឆ្លងករណីមុន។ហើយយោងតាមការបង្ហោះតាមហ្វេសប៊ុករបស់ក្រសួងសុខាភិបាលតៃវ៉ាន់ បានអោយដឹងថា ពួកគេបានទាក់ទងគ្នាតាំងពីថ្ងៃទី ៧ ខែធ្នូដល់ថ្ងៃទី ១២ ខែធ្នូ។ នាងក៏មានទំនាក់ទំនងជាមួយមនុស្សរហូតដល់ទៅ ១៦៧ នាក់ដែលក្នុងនោះមាន ១៣ នាក់កំពុងធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺតៃវ៉ាន់ (CDC) បានរាយការណ៍ករណីឆ្លងកូវីដ-១៩ នៅក្នុងស្រុកចុងក្រោយតាំងពីថ្ងៃទី ១២ ខែមេសាម្លេះ ហើយចាប់តាំងពីការាតត្បាតមកតៃវ៉ាន់មានអ្នកឆ្លងសរុបចំនួន ៧៧៧ ករណីនិងមនុស្សស្លា.ប់ ៧ នាក់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia