កាន់តែកើនឡើង! ថ្ងៃនេះប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ករណីថ្មី៤២៧នាក់បន្ថែមទៀត ហើយភាគច្រើនគឺសុទ្ធសឹងតែ...
-

(បរទេស) នៅថ្ងៃអង្គារ ទី២២ ខែ ធ្នូនេះ រដ្ឋាភិបាលប្រទេសថៃបានរាយការណ៍ករណីថ្មីនៃមេរោគកូវីដ-១៩ ចំនួន ៤២៧ នាក់ក្នុងនោះភាគច្រើនគឺជាកម្មករចំណាកស្រុក ដែលធ្វើការនៅខេត្តសាមុន សាខន ចំនួន ៣៩៧នាក់ ១៦នាក់ ជាករណីពលរដ្ឋថៃដែលបានឆ្លងក្នុងការផ្ទុះនៅក្នុងសហគមន៍នេះ នឹង១៤ករណីទៀត ជាករណីនាំចូល នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post នៅរសៀលថ្ងៃទី ២២ ធ្នូនេះ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព កូវីដ-១៩ បាននិយាយថាបុគ្គលិកដែលឆ្លងមេរោគត្រូវបានរកឃើញអំឡុងពេលធ្វើតេស្ត៍បន្ទាប់ពីការផ្ទុះឡើងនៃសាមុតសាខន ដែលចំនួនអ្នកឆ្លងថ្មីនេះធ្វើអោយអ្នកឆ្លងសរុបចាប់តាំងពីការឆ្លងរាលដាលក្នុងប្រទេសថៃកើនឡើងដល់ ៥៧១៦ ករណី។

លោកវេជ្ជបណ្ឌិត Taweesilp បានអោយដឹងថា អ្នកឆ្លងជំងឺក្នុងសហគមន៍ចំនួន ១៦ នាក់ត្រូវបានផ្សារភ្ជាប់ទៅនឹងទីផ្សារបោះដុំបង្គារនៃខេត្តសាមុតសាខនទាំងអស់ ហើយពួកគេទាំងអស់នោះ៥នាក់នៅទីក្រុងបាងកក និង១១នាក់ផ្សេងទៀតគឺនៅតាមបណ្តាខេត្តផ្សេងៗដែលបានទៅទទួលបង្គារពីខេត្តសាមុន សាខនទៅលក់បន្ត។

គួរបញ្ជាក់ថា អ្នកលក់គ្រឿងសមុទ្រប្រហែល ១០០០ នាក់មកពី ២២ ខេត្តជាញឹកញាប់ត្រូវបានមកទិញគ្រឿងសមុទ្រនៅផ្សារលក់ដុំបង្គានៅសាមុតសាខន ហើយមន្ត្រីសុខាភិបាលនិងអាជ្ញាធរក្នុងតំបន់ត្រូវបានជូនដំណឹងដើម្បីអោយអ្នកទាំងនោះអោយមកធ្វើតេស្តិ៍ទួមជាមួយនឹងមនុស្សជិតដិតរបស់ពួកគេដែលធ្លាប់បានទំនាក់ទំនងគ្នាផងដែរ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost