(បរទេស) យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៏មានReuters ចុះផ្សាយនៅរសៀលទី២៤ធ្នូនេះបានអោយដឹងថា ក្រសួងសុខាភិបាលប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ករណីថ្មីចំនួន៧៦នាក់ទៀត ក្នុងនោះ៥៨នាក់ ជាការឆ្លងក្នុងសហគមន៍និង០៩ករណីជាករណីនាំចូលពីក្រៅប្រទេស។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩លោក Taweesin Wisanuyothin បានអោយដឹងថា ករណីឆ្លងក្នុងសហគមន៍ទាំង៥៨ករណីដែលរកឃើញនៅថ្ងៃនេះ គឺភាគច្រើនសុទ្ធសឹងតែជាអ្នកជាប់ពាក់ព័ន្ធនិងផ្សារលក់គ្រឿងសមុទ្រនៅខេត្តសាមុខសាន គឺមានតែ៣ករណីប៉ុណ្ណោះដែលមិនជាប់ទាក់ទង។
គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះថៃមានការរាលដាលឆ្លងទៅខេត្តជាច្រើន នឹងត្រូវបញ្ជាអោយបិទសាលារៀនជាច្រើនកន្លែងទៀតផងបន្ទាប់ពីមានការផ្ទុះឡើងក្នុងខេត្តសាមុត សាខន ហើយគិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី២៤ ធ្នូនេះ ថៃមានអ្នកឆ្លងសរុបចំនួន ៥,៨២៩ ករណី ជាសះស្បើយ ៤,១១៦នាក់ និងស្លា.ប់៦០នាក់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ reuters