(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានBangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍នេះបានអោយដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩(CCSA)របស់ថៃបាននិយាយថា និងគ្មានការបិទប្រទេសនោះទេសម្រាប់កម្មវិធីឆ្លងឆ្នាំ ប៉ុន្តែនិងត្រូវធ្វើឡើងតាមពណ៍ទាំង៤នៃខេត្តនានាដែលបានកំណត់ក្នុងការប្រារព្ធពិធីចូលឆ្នាំសាកលដែលត្រូវអនុញ្ញាតក្នុងលក្ខខណ្ឌតឹងរឹងបំផុត។
អ្នកនាំពាក្យCCSA លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បាននិយាយថាតំបន់ចំនួន៤សម្រាប់វិធានការត្រួតពិនិត្យកូវីដ-១៩ កំពុងត្រូវបានអនុវត្តនៅតាមបណ្តាខេត្តនានាភ្លាមៗ ដូចជាៈ
- តំបន់ក្រហម៖ ការគ្រប់គ្រងតំបន់អតិបរិមាចំនួនសន្ធឹកសន្ធាប់នៃកូវីដ-១៩ ច្រើនករណី។
- តំបន់ទឹកក្រូច៖ តំបន់ត្រួតពិនិត្យច្រើនជាង ១០ ករណីឬច្រើនជាងនេះ។
- តំបន់លឿង៖ ការឃ្លាំមើលខ្ពស់ដោយមានករណីមិនលើសពី ១០ និងអាចគ្រប់គ្រងបាន។
- តំបន់បៃតង៖ ការឃ្លាំមើលដោយគ្មានករណីឬលទ្ធភាពនៃការឆ្លង។
លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថាការប្រារព្ធពិធីចូលឆ្នាំត្រូវបានហាមឃាត់ក្នុងតំបន់ក្រហម ពោលគឺខេត្តសាមុន សាខន ហើយចំនែកតំបន់ពណ៏ទឹកក្រូច គឺ គ្របដណ្តប់ខេត្តដែលនៅជុំវិញសាមុតសាខន រួមមាន បាងកក, សាមុត សុងក្រាម, រ៉ាត់ឆាបូរី និងណាខុន ផាទុម គឺអាចរៀបចំពិធីជប់លៀងបាន ប៉ុន្តែក្នុងកម្រិតមួយដែលត្រូវកំណត់ចំនួនមនុស្សក្នុងការចូលរួម។
គួរបញ្ជាក់ាថ លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថាយ៉ាងណាក៏ដោយ ការរចនាប្លង់គ្រប់គ្រងតំបន់នៃខេត្តផ្សេងៗអាចផ្លាស់ប្តូរអាស្រ័យលើស្ថានភាពនៅទីនោះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost