ខ្លោចចិត្តណាស់! នារីបម្រើការលើយន្តហោះដ៏ស្រស់ស្អាតម្នាក់ ត្រូវមិត្តភក្ភិជិតស្និតជាង១០នាក់ រំ.លោ.ភ រហូតដល់បាត់បង់ជីវិត
-

(បរទេស) កញ្ញា Christine Angelica Dacera ជាជនជាតិហ្វីលីពីន វ័យ ២៣ ឆ្នាំដែលជាអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Philippine Ariline ត្រូវបានប្រទះឃើញសន្លប់ស្តូកស្តឹង នៅក្នុងបន្ទប់សណ្ធាគារ The City Garden Hotel ក្នុងទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន ហើយក៏បានស្លា.ប់ក្រោយបញ្ជូនទៅមន្ទីពេទ្យ កាលពីថ្ងៃទី ១ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត័មាន CNN Philipines កាលពីថ្ងៃទី ៤ មករាម្សិលមិញនេះ។

អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យ ៣ នាក់ដែលត្រូវជាមិត្តភក្ភិជិតស្និតរបស់ជនរងគ្រោះ ខណៈកំពុងស្វែងរកជនសង្ស័យ ៩នាក់ផ្សេងទៀតដែលត្រូវជាមិត្តភក្ភិរបស់នាងដូចគ្នា ដោយបានចោទប្រកាន់ពាក់ព័ន្ធនឹងការរំ.លោ.ភ.ស.ម្លាប់ ដោយរូបនាង មានស្នាមជាំលើដៃ និងនៅលើជើង ក្រោយប៉ូលីសជំនាញពិនិត្យ និងសន្និដ្ឋាន ថាត្រូវសង្សារ និងមិត្តភក្ភិ មិនតិចជាង១០នាក់បានរំ.លោ.ភរហូតដល់ស្លា.ប់.បាត់បង់ជីវិត។

នៅក្នុងសេចក្តីថ្លែងការណ៍ប៉ូលីសជាតិហ្វីលីពីន(PNP)បាននិយាយថា ជនសង្ស័យដែលជាមិត្តជិតស្និត រួមមាន John Pascual Dela Serna III អាយុ ២៧ ឆ្នាំ Rommel Daluro Galido អាយុ ២៩ ឆ្នាំ និងលោក John Paul Reyes Halili អាយុ ២៥ ឆ្នាំ ត្រូវបានចាប់ខ្លួន ហើយកំពុងស្វែងរកមនុស្សចំនួន ៩នាក់ទៀតដែលបានរត់គេច ខណៈពួកគេសុទ្ធតែជានាក់ដែលបានជួបលៀងជាមួយជនរងគ្រោះ ក្នុងបន្ទប់សណ្ធាគារនៅថ្ងៃឆ្លងឆ្នាំ។

គួរបញ្ជាក់ថា រឿងដ៏គួរអោយរន្ធត់មួយនេះត្រូវប្រជាជនហ្វីលីពីន និងពិភពលោកថ្កោលទោស នឹងទាមទាររកយុត្តិធម៏ជូនរូបនាង ខណៈប៉ូលីសជាតិហ្វីលីពីន បានអោយដឹងថាពួកគេនឹងចាប់ខ្លួនជនសង្ស័យទាំងនោះអោយបាន ហើយចាំបាច់ត្រូវតែរកយុត្តិធម៏អោយជនរងគ្រោះជាដាច់ខាត។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnnphilippines