ស្ទើរតែមិនជឿ! ពិធីការិនី ប៉ែន ស្រីពេជ្រ ច្រៀងបណ្តើរ យំបណ្តើរ ព្រោះតែក្តីរំភើប រៀបរាប់ពីក្តីស្រលាញ់របស់កូនកំលោះ ដែលមានជូននាង អស់រយៈពេល៦ឆ្នាំមកនេះ បកស្រាយបានយ៉ាងពីរោះបែបនេះសោះ...មានវិដេអូ
ស៊ីហៀង
- 500

ភ្នំពេញ៖ ហ្វេនៗពិតជាមានភ្ញាក់ផ្អើលខ្លាំង ពេលបានស្តាប់ការបកស្រាយចម្រៀងរបស់កូនក្រមុំ ក្នុងថ្ងៃមង្គលការ ដោយ ពិធីការិនី ប៉ែន ស្រីពេជ្រ បានធ្វើការបកស្រាយដោយផ្ទាល់តែម្តង។ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ របស់ពិធីការិនីរូបនេះ ពិតជាធ្វើហ្វេនមានការសប្បាយចិត្ត និងរីករាយយ៉ាងខ្លាំង ចូលរួមអបអរដល់ កញ្ញា បានជួបមនុស្សប្រុសដ៏ល្អម្នាក់ ចូលមកក្នុងជីវិត ហើយនិងដឹកដៃនាង ឆ្លងកាត់រាល់ឧបសគ្គទាំងឡាយទាំងពួង ក្នុងនាមជាស្វាមីភរិយា។

ក្នុងថ្ងៃមង្គលជ័យនោះផងដែរ ទាំងកូនកំលោះ និងកូនក្រមុំពិតជាមានស្រស់ស្អាត និងស្រស់សង្ហាខ្លាំងមែនទែន ។ ដោយឡែកក៏មានវត្តមានរបស់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួម ក្នុងពិធីនេះផងដែរ។ ការរៀបចំពិធី ពិតមានភាពស្រស់ស្អាត ជាខ្លាំង ។

ជាមួយគ្នានោះផងដែរ ក៏មានមិត្តរួមអាជីព របស់ពិធីការិនី យ៉ាងច្រើនកុះករ មកផ្តល់ស្នាមញញឹម និងរីករាយជាមួយថ្ងៃជោគ ថ្ងៃជ័យរបស់កញ្ញា។ តារាដែលបានអញ្ជើញមកជាភ្ញៀវកិត្តិយស រួមមាន៖ អ្នកនាង គង់ សុជាតិ, សួស វីហ្សា និងស្វាមី, លោក ឆន សុវណ្ណរាជ, កញ្ញា រ៉េត ស៊ូហ្សាណា, សុភ័ក្រ កុសុម៉ា ,ចំរើន សុភ័ក្រ , អ្នកនាង សុគន្ធ នីសា, និងមានតារាប្រុសស្រីជាច្រើននាក់ទៀតបានចូលរួមអបអរសារទរ។

អ្វីដែលកាន់តែពិសេសនោះ គឺក្នុងថ្ងៃមង្គលជ័យនេះ កូនក្រមុំ បានធ្វើការបកស្រាយចម្រៀងមួយបទ ជូនភ្ញៀវកិត្តិយសទាំងអស់បានស្តាប់កំសាន្ត ទាំងអារម្មណ៍រំភើប រីករាយ សប្បាយចិត្ត មានទាំងទឹកភ្នែក ដែលចេញពីក្តីរំភើបគ្មានអ្វីប្រៀបស្មើរថែមទៀតផង។ ស្រីពេជ្រ បានបកស្រាយចំរៀងជូនបងប្អូនស្តាប់កំសាន្ត ទាំងដែលកន្លងមកកញ្ញាមិនដែរ មិនហើរសំនៀងរាល់តែសោះ ប៉ុន្តែនៅក្នុងថ្ងៃពិសេសនេះ កញ្ញាបានច្រៀងជូនពុកម៉ែបងប្អូន និងភ្ញៀវកិត្តិយសទាំងអស់ ស្តាប់កំសាន្ត។

តោះបើចង់ដឹងថា ពិរោះយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖