រំភើបចិត្តជំនួស! ទឹម រដ្ឋា ទទួលកាដូពិសេស ពីប៉ាៗ ក្នុងថ្ងៃខួបកំណើត​ នោះគឺ...មានវិដេអូ
-

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូត ដ៏ស្រស់សោភា ទឹម រដ្ឋា បានទទួលកាដូពិសេស ពីលោកប៉ា ធ្វើឲ្យតារាស្រីរូបនេះ ពិតជាមានក្តីរំភើប ឥតឧបមា នៅក្នុងថ្ងៃខួបកំណើត របស់ខ្លួន។​​ ទឹម រដ្ឋា បានបង្ហាញអារម្មណ៍រីករាយ នឹកស្មានមិនដល់​ ថាប៉ាជូនកាដូ ដ៏ធំមួយនេះ សម្រាប់កូនក្នុងថ្ងៃដែលពិសេសបែបនេះសោះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍ថា "យេរ....... សួស្ដីអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំចង់បង្ហាញវីឌីអូដែលខ្ញុំទើបតែទទួលបានកាដូដ៏ធំមួយពីប៉ា សំរាប់ខួបកំណើតរបស់ខ្ញុំក្នុងឆ្នាំនេះ វា ក៏ជាកាដូរលើកទីមួយរបស់ខ្ញុំដែរទទួលបានពីប៉ា ដែរក៏ជាកាដូរដែលធ្វើឲខ្ញុំនឹកស្មានមិនដល់ ។ វីឌីដូនេះខ្ញុំគ្រាន់តែចង់បង្ហាញ ពីការស្រលាញ់ ការផ្ដល់ពេលវេលា នឹងភាពស្នឹតស្នាលពីក្រុមគ្រួសាររបស់ខ្ញុំ និងតែងតែទទួលបាន ភាពកក់ក្ដៅ។

ពីម្ចាស់ជិវិតរបស់ពួកយើង គឺ (ប៉ា) បើទោះម៉ាក់បានចែកឋានមែន តែពួកយើងនៅតែទទួលបានភាពកក់ក្ដៅពីប៉ាយ៉ាងពេញលេញអរគុណប៉ាសំរាប់កាដូរដ៏ធំ១នេះនិងអ្វីៗគ្រប់យ៉ាង thank my love Jovany Antonio for your a part of this gift  I’m really appreciate that Thanks for everything thanks for taking care of me and my family i love you Mi Corazon only. #MGHS #MGCAR #MGcambodia"។

កញ្ញា បានបន្ថែមទៀតថា "វាជាអារម្មណ៍មួយ ដែលពិបាកបរិយាណាស់សំរាប់ខ្ញុំ ខ្ញុំជាមនុស្សម្នាក់ដែលសំណាងបំផុត ដែលកើតក្នុងគ្រួសារដែលផ្ដល់ភាពកក់ក្ដៅឲ100% និងស្នេហាដែលស្រលាញ់និងគោរពផ្ដល់តម្លៃឲខ្ញុំយ៉ាងពេញលិញ និងមានមិត្តភក្ដ័ដែលស្រលាញ់ជុំវិញខ្លួនដោយគ្មានលក្ខណៈ"។

មានវិដេអូ៖