ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ ពិធីការិនី ប្រចាំទូរទស្សន៍ហង្សមាស អ្នកនាង ចាន់ កែវនិមល ដែលជាពិធីការិនីដ៏ល្បីឈ្មោះមួយរូប បានកាន់នំខេក Surprise ស្វាមីរបស់ខ្លួន ធ្វើឲ្យម្ចាស់ខួប មានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ពេលបានភរិយាសំលាញ់ចិត្ត Surprise នំខេក ក្នុងថ្ងៃខួបកំណើតបែបនេះ។







អ្នកនាង ចាន់ កែវនិមល បានបង្ហោះរូបភាព អមជាមួយសារយ៉ាងកក់ក្តៅថា "Surprise បានសម្រេច ម្ចាស់ខួបរំភើប រត់ហ្មង
រីករាយថ្ងៃខួបកំណើតលោកប្តីសូវ៉ាត សីលា ជូនពរបងកាន់តែជោគជ័យទាំងការងារ ទាំងអាជីវកម្ម មិនថាប៉ុន្មានឆ្នាំទៀតឡើយក៏ប្រពន្ធម្នាក់នេះស្មគ្រ័ចិត្តជួយបង គ្រប់វិនាទី មិនខ្លាចនឿយហត់ មិនរាថយ អូនតាំងចិត្តខ្ពស់ថាមិនអោយបងលំបាកកាន់លុយជាដាច់ខាត។ អរគុណអូន Socheat Pich ដែលបានច្នៃនំខ្មែរយ៉ាងស្អាត ហើយឆ្ងាញ់។








អរគុណហាង 21 Bakery សម្រាប់នំCakeស្នូលដូងយ៉ាងឆ្ងាញ់ អរគុណអ្នកចាត់ចែងរៀបចំ បងLa Dit អូនNp Netra Sreypich Pen"។






















