កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ម៉ាក់យាយ សុវណ្ណដារ៉ា បានបង្ហោះពីជីវិតដ៏កំសត់មួយរបស់ប្អូនស្រីម្នាក់ ដែលទៅជីកដំឡូង យកទៅចិញ្ចឹមម្តាយ និងប្អូនៗ។ ជីវិតដល់កំសត់របស់ប្អូនស្រី ត្រូវបានម្ចាស់គណនីហ្វេសប៊ុក បង្ហោះជាសាធារណៈ ដើម្បីចែកជូនដល់សប្បុរសធម៏ មេត្តាជួយដល់ប្អូនស្រី ម្នាក់នេះ គាត់ខំតស៊ូរៀនដល់ថ្នាក់ទី៥ហើយ ហើយរាល់ថ្ងៃនេះ ប្អូនត្រូវចេញពីរៀនទៅជីកដំបូង ដើម្បីជួយដល់ម្តាយ ដើម្បីផ្គត់ផ្គង់គ្រួសារ ។
ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះពីស្ថានភាពរបស់ប្អូនស្រី កំសត់ ជិះកង់អត់មានចង្កូតត្រឹមត្រូវ (យកឈើមកច្នៃធ្វើជាចង្កូតកង់ ដើម្បី យកទៅដឹកដំឡូងយកលក់ ផ្គត់ផ្គង់គ្រួសារ)។ ម៉ាក់យាយ សុវណ្ណដារ៉ា គាត់បានបង្ហោះសារអមជាមួយនឹង វិដេអូរបស់ប្អូនស្រីថា "អណឹតណាសក្មេងស្រីដើជីកដំលូងក្នុងព្រៃយកមកលក់ដើម្បីចញ្ចឹមម្ដាយនឹងប្អូនៗនៅភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ទី១០.១.២០២១"។
ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានភ្ជាប់ជាមួយលេខទូរស័ព្ទ របស់ម្តាយប្អូន មានលេខ "ម្ដាយនាងមាន លេខ ០៨៨៥៣៩១ ៣១៤"៕
មានវិដេអូ៖