សូមចូលរួមរំលែកទុក្ខផង! ជាគ្រូបង្រៀនផង ជាអ្នករត់ឌុបផង ដើរទិញអេតចាយផង ឥឡូវគាត់បានទទួលមរណ ភាពហើយ ដោយសារតែ...
-

ជីវិតមនុស្សយើងម្នាក់ៗ គ្មានអ្នកណាម្នាក់អាចកំណត់បាននោះទេថា ខ្លួននឹងត្រូវលាចាកលោកនេះ នៅថ្ងៃណា ពេលណា វេលាណា ព្រោះថា ច្បាប់នៃធម្មជាតិ បានកំណត់រួចហើយ ហើយក៏គ្មាននរណាម្នាក់ អាចប្រកែកតវ៉ាបាន។ ពិតជារឿងមួយដែលកំសត់ខ្លាំងណាស់ ពេលដែលនិយាយដល់រឿងមួយនេះ ព្រោះគ្មាននរណាម្នាក់ ចង់បែបគ្នានោះទេ មិនថាបងប្អូន មិត្តភក្តិ ឬ សាច់ញាតិ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ពត៍មាន ប្រចាំខេត្តស្វាយរៀង បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនថា "ជាគ្រូបង្រៀនផង ជាអ្នករត់ឌុបផង ដេីរទិញអេតចាយផង អីលូវគាត់បានទទួលមរណះភាពហេីយ គាត់រស់នៅខេត្តស្វាយរៀង"។

ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើនបានសួរ នាំពីការស្លា.ប់ របស់គាត់ ថា លោកគ្រូ គាត់កើតអ្វីបានស្លា.ប់ ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មែន សុភ័ន គាត់បានប្រាប់ឲ្យដឹងថា "ក្រពះពោះវៀន"។