ស្ងាត់ៗ ជីមមី​ ដាក់មួយឃ្លាថា បុរសដែលស្រឡាញ់អ្នក និងកាន់ដៃអ្នកដើរទៅរហូតទាល់តែផុតផ្លូវនៃផែនដីមួយនេះ ប៉ុន្តែ...
ស៊ីហៀង
- 500

ភ្នំពេញ៖ ពិធីការិនី ស្រស់សោភា និងពូកែវោហាស័ព្ទ ពិសេសគឺសមត្ថភាព អាចនិយាយបានជាច្រើនភាសា កញ្ញា Jimmy Meng កំពុងទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំង​ពីស្រទាប់មិត្តៗយុវវ័យ។ បច្ចុប្បន្ន កញ្ញា Jimmy កំពុងក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ ហ្វេនៗនៅក្នុងបណ្តាញសង្គម។

ជីមមី បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រ ចូលចិត្ត ការរៀបរាប់របស់កញ្ញា ជាខ្លាំង។ ជីមមី បានសរសេរថា​​"ជ្រើសរើស បុរសដែលស្រឡាញ់អ្នក , មិនមែនបុរសដែលអ្នកស្រលាញ់ ។ ពីព្រោះបុរសដែលស្រឡាញ់អ្នកនិងកាន់ដៃអ្នកដើរទៅរហូតទាល់តែផុតផ្លូវនៃផែនដីមួយនេះ , តែបុរសដែលអ្នកស្រលាញ់និងស្រឡាញ់អ្នកវិញនៅក្នុងរង្វង់លក្ខខណ្ឌដែលគេកំណត់ថាគេចង់ស្រឡាញ់អ្នកប៉ុណ្ណាចង់ដើរលើផ្លូវជីវិតជាមួយអ្នកក្នុងចម្ងាយប៉ុណ្ណា។

ពីព្រោះធម្មជាតិ មនុស្សស្រីអាចបង្កើតក្តីស្រលាញ់ក្នុងកំឡុងពេលដែលរួមរស់ជាមួយគ្នាទោះបីជាពេលចាប់ផ្ដើមគ្មានក្តីស្រឡាញ់ក៏ដោយ , តែធម្មជាតិនៃមនុស្សប្រុសគឺខុសគ្នា គាត់មានតែរឿងពីរយ៉ាងប៉ុណ្ណោះ គឺគាត់ស្រឡាញ់អ្នកហើយចង់រួមរស់ជាមួយអ្នក , ឬក៏គាត់នឹងមិនស្រលាញ់អ្នកសោះទោះបីជាមានកាលៈទេសៈបង្ខំឲ្យរួមរស់ជាមួយគ្នាក៏ដោយ ហើយអ្នកនឹងមិនមានថ្ងៃបានបេះដូងរបស់គាត់មួយជីវិត ។