ជឿជាក់ថា មានបងប្អូនជាច្រើនប្រាកដជាបានស្គាល់ លោកស្រី ម៉ម សុម៉ាលី ដែលជាប្រធានអង្គការ Afesip Cambodia ដែលរូបលោកស្រីផ្ទាល់ បានចុះជួយដល់ក្មេងស្រីជាច្រើននាក់រួចមកហើយ ពីការរំលោ.ភ បំពាន នានា ពីសំណាក់មនុស្សចិត្តអា.ក្រក់ ហ៊ានបំផ្លាញ ទឹកចិត្តក្មេងៗ ទាំងមិនទាន់ដឹងក្តី ឲ្យរស់នៅយ៉ាងទារុណបំផុត។

លោកស្រី ម៉ម សុម៉ាលី បានឲ្យរៀបរាប់ពីទឹកចិត្តរបស់ខ្លួនតាមរយៈ ការបង្ហោះសារលើបណ្តាញសង្គមថា " មនុស្សល្អ មិត្តល្អ អ្នករាប់អានល្អ គេជួយយេីងពេលដែលយេីងមានទុក្ខ ។

រយះពេលមួយឆ្នាំហេីយដែលលោក កូវីដ វាយលុកទូទាំងពិភពលោក ដែលធ្វេីអោយអង្គការមានការខ្វះខាតខ្លាំងណាស់ កូនៗបុគ្គលិក Afesip Cambodia ម្នាក់ៗពិតជាលំបាក មួយឆ្នាំមកនេះ បុគ្គលិកអង្គការទាំងមូលបានបរិចាកថវិការផ្ទាល់ខ្លួនជួយអង្គការ នាងខ្ញុំនិងបុគ្គលិក កូនៗពិតជាអរគុណ សម្តេច ទាំងទ្វេរ( សម្តេចតេជោ និង សម្តេចកិត្តិ ) ដែលលោកបានផ្តល់នៅអាហារ ៣ ពេលអោយកូនៗដោយបរិបូរណ៏ ពិតណាស់នៅក្នុងអង្គការគឺយេីងចំណាយច្រេីន ក្នុងមួយខែៗយេីចំណាយ ជាងបីមុឺនដុល្លា បងប្អូនដែលធ្លាប់ចិញ្ចឹមកូនពិតជាដឹង កូនៗខ្ញុំរាប់តែកូនៗដែលសិក្សានៅក្រោមការឧបត្ថម មាន ១៣៤ នេះមិនទាន់រាប់កូនដែលបានសមារណកម្មដែលអង្គការត្រូវឧបត្ថមបន្ត ក៏នៅមានកូនៗដែលមានជម្ងឺធ្ងន់ធ្ងរដែលយេីងជួយរាល់ខែ ពេលវេលាជាងមួយឆ្នាំនេះខ្ញុំក្នុងនាមម្តាយដែលមានកូនច្រេីនពិតជាពិបាកណាស់ ពេលថ្ងៃប្រឹងញញឹមដាក់មនុស្សគ្រប់គ្នា តែពេលយប់ឡេីងគឺមានតែក្តីសោក មានតែ សំពាធផ្លូវចិត្ត ខ្ញុំពេលខ្លះពិតជាចង់ដួលមែន តែពេលសំលឹងឃេីញកូនតូចៗ ..ពិតជាមិនអាចទេ ត្រូវតែទៅមុខទៀត ពេលខ្ញុំទាល់ច្រក ខ្ញុំតែងតេរក ស្រីអូន ស៊ុន្ទរី នួន និង ស្វាមីគាត់ Chheang Roth អោយតែខ្ញុំត្រូវការគាត់ គាត់ទាំងពីរមិនដែលបដិសេដទេ គាត់ជួយខ្ញុំរាល់ពេលដែលខ្ញុំខ្វះខ្វាត ថ្ងៃនេះកូនស្រី Ling Ya Chea ប្រធានកម្មវិធី អប់រំ នាងបានត្អូញប្រាប់ថា ម៉ាក់អេីយប្អូនៗចូលសិក្សាហេីយ គ្រប់គ្នាតេមករកកូន តេីពេលណាទេីបយេីងចែកសម្ភារសិក្សាអោយពួកគាត់ ។







ខ្ញុំរកច្រកចេញមិនបានទេ តេីអ្នកណាមកអោយលុយខ្ញុំ ១២០០០$ ភ្លាមៗនោះ ? មាន ពិត ជាមាន ស្រីអូន ស្រីអូន សម្រស់ធម្មជាតិ Group ពិតជាជួយបាន មិនធ្ងន់មាត់ទេ គាត់ជួយភ្លាមៗ ទោះគាត់រវល់ប៉ុណ្ណា ក៏គាត់រៀបចំអាហារសាមគ្គីជួបជុំជាមួយកូនៗសៀមរាប កូនៗពិតជារំភេីបណាស់ មានមនុស្សច្រេីនសួខ្ញុំថាហេតុអ្វីខ្ញុំស្រលាញ់គាត់ ?សំណួរបក មនុស្សម្នាក់ដែលជួយអ្នកក្នុងគ្រាដែលអ្នកលំបាក តេីអ្នកគិតយ៉ាងមុិចចំពោះគេ ? ចម្លេីយខ្ញុំ ខ្ញុំជាមនុស្ស ដែលដឹងគុណចំពោះមនុស្សទាំងអស់ដែលតែងតែជួយខ្ញុំ ,ខ្ញុំ និង កូនៗគោរពពួកគាត់ក្នុងបេះដូង មិនអាចបំភ្លេចបានទេ ពួកយេីងមានតែម្រាមដៃដប់ សំពះអរគុណបងប្អូន មិត្ត ដែលតែងតែជួយកូនៗ ។ ធនាគារ និង វីងរបស់អង្គការអាហ្វេស៊ីបសំរាប់ទទួលជំនួយ៖ THANKS FOR DONATIONS ធនាគារ ABA (ABA Bank): 001981605 (AFESIP CAMBODIA ORGANIZATION)។ វីង (Wing): 02705889 (AFESIP CAMBODIA) លេខសំគាល់ 061 601 601 ។ Website: https://www.afesip.org/donat"៕


























