ក្រោយពីមានគ្រូទាយម្នាក់ បានទាយឲ្យអ្នកនាង Love Riya និងប្រូ សូនី ថាយ៉ាងណាក៏មិនបែកគ្នាដែរ ស្រាប់តែអ្នកនាង Love Riya បញ្ជាក់យ៉ាងច្បាស់ៗថា...មានវិដេអូ
-

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា  អ្នកនាង Love Riya និងប្រូ សូនី ដែលតែងតែបង្ហាញភាពផ្អែមល្អែម និងគ្នា ជាហេតុធ្វើឲ្យមហាជនមានការគាំទ្រ យ៉ាងខ្លាំង ចំពោះអ្នកទាំងពីរ ។ ស្រាប់តែមួយរយៈពេលមកនេះ ក៏លេចលឺដំណឹងថា អ្នកទាំងពីបានចែកផ្លូវគ្នាហើយ ។ 

ពាក់ព័ន្ធនឹងការបែកបាក់មួយនេះ ធ្វើឲ្យអ្នកគាំទ្រ​ហាក់ស្រងាកចិត្ត ខ្លះដែរ តែក៏មានបងប្អូនខ្លះ យល់ពីចិត្តរបស់អ្នកនាង Love Riya ដែរ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនបានចូលមខមិនថា "គូព្រេងមិនព្រាត់គឺអញ្ចឹង"។​ ភ្លាមនោះស្រាប់តែអ្នកនាង Love Riya បានឆ្លើយតបវិញថា "អើ! និយាយអញ្ចឹង បើអ្នកគ្រូគាត់ថា បើគាត់ទាយឲ្យយើង បើគាត់ទាយទទេអញ្ចឹង គាត់ឲ្យយើងជឿតែ៣០ភាគរយទេ ប៉ុន្តែបើគាត់ដុតទៀត គាត់ថា គឺ១០០ភាគរយ អត់បែកគ្នាទេ "។ 

អ្នកនាងបានបន្តទៀតថា​" ម៉េចបានអត់បែក បើខ្ញុំឈ្លោះគ្នាអញ្ចឹង អត់បែកម៉េច ត្រូវតែបែក អ្នកគ្រូឯងត្រូវតែបែក ។ អ្នកគ្រូថា គាត់អត់ចេះនិយាយទេ បើគាត់មើលទៀនឃើញអញ្ចឹង ឲ្យគាត់ថាម៉េច...អញ្ចឹងខ្ញុំលែងនិយាយទៅតែម្តងទៅ ខ្ញុំខ្ចិលហ្មងទៅ មិនបែកម៉េចបើអញ្ចឹងហើយ ៕

សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖