ហ្វេសប៊ុកៈ នៅមុននេះបន្តិច លោកគ្រូ លឹម សាយ ដែលជាគ្រូបង្វឹកលោតឆត្រយោងមួយរូប ដែលបានលោកបានស្លា.ប់បាត់បង់ជីវិតនៅក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) ក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យមហាជន ជាច្រើន ក៏ដូចជាកងទ័ពលោកឆត្រយោង ដែលជាកូនសិស្ស របស់លោក វរសេនីយ៍ត្រី លឹម សាយ ទាំងអារម្មណ៍ក្តុកក្តួល និងសោកសង្រែងជាខ្លាំង ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hoeun SoPhorn បានបង្ហោះសារថា "ញុំបាទក្នុងនាមជាអតីតសិក្ខាកាមឆត្រយោងជំនាន់ទី២២ PARA22 ពិតជាមានការសោកស្តាយខ្លាំងបំផុតចំពោះលោកគ្រូ Lim Say Strongman ដែលបានទទួលមរណភាព សូមលោកគ្រូទៅកាន់លោកខាងមុខ"។
ចំណែកគណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា សឹង្ហ ខ្មៅ ក៏បានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា "ខ្ញុំបាទក្នុងនាមជាអតីតសិក្ខាកាមឆត្រយោងជំនាន់ទី២២ PARA22 ពិតជាមានការសោកស្តាយខ្លាំងបំផុតចំពោះលោកគ្រូ Lim Say Strongman លឹម សាយ ដែលបានទទួលមរណភាព សូមលោកគ្រូទៅកាន់លោកខាងមុខ"។

រីឯលោក ទិត្យ វិច្ឆិកា ក៏បានបង្ហោះសារថា "២០ឆ្នាំជាងនេះបងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ PARA KOMANDO បានច្រើនរួចហើយ។ ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹកទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ដែលបងទៅទាំងនៅស្រស់ណឹងភ្នែក..។ពេលនេះខ្ញុំសូមគោរពនឹងសូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះបងប្រុស សូមបងប្រុសទៅកាន់សុគតិភពផងចុះ KOMANDO បុព្វហេតុដេីម្បីជាតិមាតុភូមិ"។

មានវិដេអូ៖