ស្តែងៗ! សកម្មភាពមុនពេល លោតឆត្រយោង របស់លោក គ្រូ លឹម សាយ ឃើញហើយពិតជា...មានវិដេអូ
ស៊ីហៀង
-

ហ្វេសប៊ុកៈ ជឿជាក់ថា មានបងប្អូនជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានដឹង​​ អំពីការបាត់បង់ជីវិតរបស់លោក វរៈសេនីយ៍ត្រី លឹម សាយ ដែលគាត់គឺជាគ្រូបង្វឹកឆត្រយោង មួយរូប​ ដែលអស្ចារ្យ ដោយលោកបានទទួលមរណ ភាព កាលពីថ្ងៃទី១៤​ ខែមករា ឆ្នាំ២០២១​​ ម្សិលមិញនេះ ជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពិតជាការសោកស្តាយ និងរន្ធត់ចិត្តជាខ្លាំង។

បើងាកមកមើលពីសកម្មភាពនៃការលោតឆត្រយោង ដែលត្រូវបានមហាជន ធ្វើការចែករំលែកវិដេអូស្តែងៗ ពីសកម្មភាពរបស់លោកគ្រូ ប៉ះគ្នានឹងអ្នកលោតដទៃទៀត ទើបបណ្តាលឲ្យមានគ្រោះថ្នាក់មួយនេះកើតឡើង។ ជាក់ស្តែង នៅក្នុងវិដេអូនេះ បានបង្ហាញពីសកម្មភាព ផ្ទាល់ពេលលោតឆត្រយោងចុះពីយន្តហោះស្តែងតែម្តង។

ទន្ទឹមនឹងការបង្ហោះវិដេអូមួយនេះ ពូ ឈីវ ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខផងដែរថា "ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមចូលរួមសោកស្តាយ​ និងរំលែកទុក្ខដ៏ក្រៀមក្រមជូនចំពោះ លោកគ្រូកងទ័ពឆ័ត្រយោង​ លឹម​ សាយ​  នេះជាការបាត់បង់ធនធានដ៏ធំមួ"។

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា៖