លោក ទិត្យ វិច្ចិកា ចាំមិនភ្លេចទេពាក្យពីរម៉ាត់ដែល លោកគ្រូ លឹម សាយ ស្រែកដាក់ខ្លួនមុនពេលលោកស្លា.ប់គឺពាក្យថា...
ស៊ីហៀង
-

កំពង់ស្ពឺ ៖ លោកគ្រូ លឹ​ម សាយ គឺជា​គ្រូបង្វឹក​លោត​ឆត្រយោង​មួយ​រូប ដែល​បាន​លោក​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​បេសកកម្ម​លោត​ឆត្រ​បញ្ជា ( Free Fall ) ក្នុង​ការ​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ ជំនាន់​ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនាន់​ទី​២៩ និង បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់​ទី​៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស តេ​ជោ​សែន​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ ។ 

ជាក់ស្តែងនេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Vicheka Tit បានធ្វើការលើកឡើងបែបនេះថា « ពេលដែលយន្តហោះ ហោះឆ្ពោះទៅដល់ជិតគោលដៅដែលត្រូវលោតចេញ ត្រចៀករបស់ខ្ញុំគឺខំប្រឹងផ្ទៀងស្តាប់ពាក្យពីរម៉ាត់ដែលបងតែងតែស្រែកបញ្ជារមកខ្ញុំ គឺពាក្យ Stand-By & Go . ពាក្យពីរម៉ាត់នេះគឺមានន័យគ្រប់គ្រាន់សំរាប់អោយខ្ញុំប្រុងប្រយ័ត្ននឹងបញ្ជារអោយសិក្ខាកាមគ្រប់រូបលោតចេញពីយន្តហោះដោយសុវត្ថិភាព...

តែចាប់ពីពេលនេះទៅសម្លេងស្រែកបញ្ជាររបស់បងមកកាន់ប្អូនគឺលែងមានទៀតហើយ.. គឺលែងលឺជារៀងរហូត..បងប្រុសសូមបងទៅកាន់សុគតិភពចុះ ណាបងប្រុស.ខ្ញុំនឹងទៅគោរពវិញ្ញាណក្ខ័នបងបន្ទាប់ពីខ្ញុំចូលរួមចែកសញ្ញាប័ត្រប៉ារ៉ាជូនប្អូនៗសិក្ខាកាមជំនាន់ទី២៩រួចរាល់​​ ពេលនេះអារម្មណ៍របស់ខ្ញុំពិតជាពិបាកនឹងសោកស្តាយខ្លាំងណាស់នៅការចាកចេញរបស់បងប្រុសដែលមិនអាចវិលត្រឡប់មកវិញបានជារៀងរហូត» ៕