ដោយសារតែខាងប្រុសមិនសូវមានទ្រព្យ ខាងស្រីជួយចេញ ថ្លៃបណ្ណាការខាងប្រុស ពាក់កណ្ដាល ព្រោះតែហេតុផលមួយ នោះគឺ...
ស៊ីហៀង
-

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការចែករំលែក តៗគ្នា ក្រោយម្ចាស់គណនីហ្វេសប៊ុកមួយគាត់បានបង្ហោះរឿងថ្លៃបណ្ណាការ ។ ជាការពិតណាស់ បើនិយាយតាមទំលៀមទំលាប់ប្រពៃណីខ្មែរយើង ជាទូទៅគេតែងសង្កេតឃើញថា ថ្លៃបណ្ណាការ ឬ ហៅថាថ្លៃទឹកដោះ គឺភាគីខាងប្រុសដែលជាអ្នកចូលចែចូវខាងស្រី ត្រូវតែជាអ្នកចេញ ដើម្បីជាជំនូនជូនដល់គ្រួសារខាងស្រី ។

ជាមួយនឹងរឿងថ្លៃបណ្ណាការនេះផងដែរ មានឪពុកម្តាយខ្លះគាត់មិនបានបង្គាប់អ្វីឡើយ ព្រោះថា ក្រោយរៀបការរួច អ្នកទាំងពីរនាក់ ត្រូវការប្រាក់ដើម្បីរកស៊ី បន្តទៅមុខទៀត សំខាន់ឲ្យតែពួកគាត់ចេះស្រលាញ់គ្នា យល់ចិត្តគ្នា ចាប់គ្នាទៅថ្ងៃមុខ ឪពុកម្តាយ​លោកសប្បាយចិត្តណាស់ពេកទៅហើយ។

ដោយឡែកកាលពីពេលថ្មីៗនេះ មានកូនក្រមុំមួយរូបបានបង្ហោះសារយ៉ាងវែងអន្លាយ ពាក់ព័ន្ធនឹងរឿងថ្លៃបណ្ណាការ របស់ខ្លួន។ ទន្ទឹមនឹង ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Soy SreyMey​ បានបង្ហោះសារច្បាស់ថា "ខ្ញុំបាននិយាយថាថ្លៃបណ្ដាការខ្ញុំនឹងជួយចេញខាងប្រុសពាក់កណ្ដាល មានន័យថា 50/50 ស្រាប់តែមានសំណួរជាច្រេីនសួរមកកាន់ខ្ញុំថា “ ហែងខ្លាចអត់ប្ដីមែន ? ហែងខ្លាចអត់អ្នកយក ? ហែងអត់ខ្មាស់គេទេអីដែលធ្វេីចឹង ? បេីខាងប្រុសគ្មានសមត្ថភាពចឹងហែងព្រមយកដែស ? ខូចទំនៀមទម្លាប់ ប្រពៃណីអស់ហេីយ...1 2 3 អីចឹងទៅ.... “ ចម្លេីយរបស់ខ្ញុំគឺថា ខ្លួនខ្ញុំមិនមែនជាទំនិញដែលគេដាក់តម្លៃនៅលេីទីផ្សារថាបានតម្លៃប៉ុណ្ណេះប៉ុណ្ណោះហេីយដេីរអួតប្រាប់គេទេ ហេីយខ្ញុំខ្លាចមនុស្សល្អដូចគាត់ត្រូវចេញឆ្ងាយពីខ្ញុំទៅ ទាន់មានឱកាសខ្ញុំចង់អោបក្រសោបគាត់ទុក កុំអោយត្រូវមកអង្គុយស្ដាយក្រោយនៅពេលដែលបាត់បង់ ថ្ងៃនេះគាត់គ្មានអ្វីសោះ តែមិនប្រាកដថាថ្ងៃមុខទៅគាត់នៅតែឈរកន្លែងដដែល ។ បេីស្រលាញ់ ហេីយចង់សាងអនាគតជាមួយនរណាម្នាក់ពិតប្រាកដ មិនមែនអង្គុយចាំតែសម្លឹងមេីលចំនួនទឹកប្រាក់ដែលគេយកមកស្ដីដណ្ដឹងនោះទេ ។ គូខ្លះស្រលាញ់គ្នារាប់ឆ្នាំតែត្រូវមកបែកគ្នាដោយសារខាងប្រុសគ្មានលុយចូលស្ដីដណ្ដឹង វាមិនមែនជារឿងដែលអាម៉ាស់អីណាស់ណាទេគ្រាន់តែខាងស្រីជួយចេញថ្លៃបណ្ដាការខាងប្រុសខ្លះនោះ ព្រោះការការជាមួយគ្នា នៅជាមួយគ្នា សាងអនាគតជាមួយគ្នា ចាយលុយជាមួយគ្នា.... បេីជួយសម្រាលបានក៏ជួយទៅ កុំពឹងលេីតែម្ខាងពេកអី ការហេីយចាប់ដៃគ្នាខំរកស៉ីគ្មាននរណាហ៊ានមកសេីចចំអកទេ។ ហេីយកុំនិយាយថាធ្វេីមិនគិតមុខមាត់ឪពុកម្ដាយ ព្រោះឪពុកម្ដាយតែងតែប្រាថ្នាចង់ឃេីញជីវិតគូកូនគាត់មានក្ដីសុខ មិនមែនសំខាន់លេីរឿងលុយថ្លៃបណ្ដាការតិចឬច្រេីនហ្នឹងទេ ។ ថ្ងៃនេះពួកខ្ញុំជិះត្រឹមម៉ូតូកញ្ចាស់ ថាមិនត្រូវ ៥ ឆ្នាំទៅមុខទៀតខ្ញុំអាចជិះអាប្រុសខ្មៅនៅខាងមុខហ្នឹងក៏ថាបាន ។ ហេីយសារមួយនេះដែរផ្ញេីរជូនដល់មិត្តប្រុសសំណព្វ បងកុំខ្វល់សម្ដីអ្នកដទៃ បងប្រឹង អូនខំ មិនយូរទេ សន្យា ៣ ឆ្នាំទៀតយេីងនឹងសម្រេចគោលដៅជាមួយគ្នា ៕?