នៅមុននេះបន្តិច​ លោក ហេង ឡុងតំណាងលោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកា ប្រគល់ជូន ក្រុមគ្រួសារស.ពលោកវរសេនីយ៍ត្រី លឹម សាយ និងជូនលោកវរសេនីយ៍ត្រី ឈុន គឹមលី រួចរាល់ហើយ ដោយ...
ស៊ីហៀង
-

ដំណឹងដ៏សោកសៅ របស់លោកគ្រូ លឹម សាយ ដែលជាគ្រូបង្វឹក ដ៏ពូកែម្នាក់ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានអារម្មណ៍តក់ស្លុត និងក្តុកក្តួលចិត្តជាខ្លាំង ពេលបានទទួលដំណឹងមិនល្អមួយនេះ ។ អ្វីដែលកាន់តែចាក់ដោត ទៀតនោះ គឺទឹកចិត្តដែលលោកគ្រូ បានផ្តល់ដល់កងទ័ពឆត្រយោងទាំងអស់ ទាំងការផ្តល់ដំបូលន្មាន និង ឆន្ទះនៅក្នុងពុះពារ មិនចុះចាញ់របស់លោកបានបង្ហាត់បង្រៀនដល់សិស្ស។

ជាមួយគ្នានោះផងដែរ ក៏មានលោក វរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុលោតឆត្រយោង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។ យើងយោងតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានឲ្យដឹងថា "ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ខ្ញុំបាទតំណាងលោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកាសរុបចំនួន ២៥,០០០ ដុល្លារអាមេរិក ដោយ ១,៥០០០ដុល្លារ ជូនក្រុមគ្រួសារស.ពលោកវរសេនីយ៍ត្រី លឹម សាយ ដែលបានពលី និងថវិកា ១០,០០០ដុល្លារ ជូនលោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុលោតឆត្រយោងកាលថ្ងៃទី១៤ ខែមករា ម្សិលមិញនេះ ។

គួរបញ្ជាក់ថាការសម្តែងលោតឆត្រយោងនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន (ឱរ៉ាល់) ហើយក្នុងពេលនោះមាននាយទាហានម្នាក់ គឺលោកវរសេនីយ៍ត្រី លឹម សាយ ត្រូវខ្យល់គួចបណ្តាលឱ្យខ្សែឆត្រវ័ណ្ឌជាប់គ្នាជាមួយនឹងទាហានឆត្រយោងមួយទៀត គឺលោកវរសេនីយ៍ត្រី ឈុន គឹមលី ហើយបានធ្លាក់ចុះមកក្រោម ។ ជាការសោកស្ដាយក្រោយជួបឧបទ្ទវហេតុនេះហើយលោកវរសេនីយ៍ត្រី លឹម សាយ បានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនៅវេលាថ្ងៃត្រង់ រីឯលោកវរសេនីយ៍ត្រី ឈុន គឹមលី បានរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕