នៅចាំគាត់ទេ? ដៃគូរចម្រៀងកាលពីក្មេងរបស់ សុភ័ក្រ្ត កុសុម៉ា គឺអ្នកនាង ងួន ស្រីសរ ទទួលបានកាដូពិសេស នៅដើមឆ្នាំ២០២១នេះ ដោយអ្នកនាងនិយាយបែបនេះថា...
ស៊ីហៀង
-

ទស្សនិកជាច្រើនប្រាកដជានៅចាំបាន ហើយក៏មានអ្នកខ្លះក៏បានភ្លេចហើយ អញ្ចឹងសូមរំលឹកពីវត្តមានរបស់តារាចម្រៀងម្នាក់ ដែលបានបាត់មុខពីសិល្បៈជាច្រើនឆ្នាំមកហើយ ដោយបានសាងគ្រួសារ និងមានកូន រស់នៅយ៉ាងមានក្តីសុខ នោះ គឺ អ្នកនាង ងួន ស្រីសរ ដែលជាដៃគូចម្រៀងជាមួយកញ្ញា សុភ័ក្រ្ត កុសុម៉ា តាំងពីតូចមក។

ដោយឡែកអ្នកនាង បានបង្ហាញពីកាដូចដើមឆ្នាំ២០២១ នោះពិតជាកាដូរពិសេស សម្រាប់អ្នកម្តាយ និងលោកឪពុក ដ៏ធំ សម្រាប់ ការទទួលយកសមាជិកថ្មីនេះ។ កាដូរពិសេស សម្រាប់អ្នកនាង ងួន ស្រីសរ ដែលបានបង្ហាញជូនពុកម៉ែបងប្អូន និងមិត្តៗ នៅក្នុងបណ្តាញសង្គមនោះ គឺ​ កូនភ្លោះរបស់អ្នកនាង។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ងួន ស្រីសរ បានបង្ហោះសារយ៉ាងរំភើបលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីចែកជូន ពុកម៉ែបងប្អូនបានឃើញពីវត្តមានរបស់អ្នកនាង ដោយអ្នកនាង​បានសរសេរថា "កាដូធំបំផុតសំរាប់ឆ្នាំ2021"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និង ចូលរួមត្រេកអរ ជាមួយអ្នកនាង និងគ្រួសារ ដែលទទួលបានសមាជិក គួរឲ្យស្រលាញ់ មើលទៅគួរឲ្យក្នាញ់ខ្លាំងណាស់៕