ប្រពៃណាស់ !​ ម្ចាស់ប្រេន NUNA អ្នកនាង មាស សុវណ្ណរតនា ទោះបីជារវល់យ៉ាងណា ក៏ឆ្លៀតពេលធ្វើទង្វើបែបនេះ ជូនចាស់ៗ នូវខែរងា...
សីហា
-

ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ម្ចាស់ប្រេន NUNA បានចែករំលែកក្តីស្រលាញ់ ក៏ដូចជាពេលវេលាដ៏មានតម្លៃ ធ្វើទានទៅដល់លោកតាពីរនាក់ដែលកំពុងតែខ្វះខាត ចែកជូននូវអាវរងា និងថវិកាបន្តិចបន្តួចដើម្បីឲ្យគាត់ដោះស្រាយជីវភាព ក្នុងនោះដែរអ្នកនាងបាននិយាយថា “កុំលើកដៃសំពះចៅអី លោកតា សុំត្រឹមលោកតាកក់ក្ដៅ បាត់រងារ និងសុខភាពល្អ ព្រោះជួយបានខ្លះៗ តិតក់ តាមសមត្ថភាព តែសុំអោយលោកតាទាំងពីមានសុខភាពល្អ”។

ក្នុងនោះដែរ គេសង្កេតឃើញថា ម្ចាស់​ប្រេន NUNA អ្នកនាង មាស សុវណ្ណរតនា បាន​ធ្វើ​ឲ្យ​ពុកម៉ែ​បងប្អូន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ឃើញ​សម្រស់​ពិត​របស់​អ្នកនាង ក្នុង​ខ្សែភាពយន្ត​អប់​រំ​ខ្លី​មួយ​បើ​ប្រៀបធៀប​ នឹង​ឥលូវ​គឺ​ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ​ហើយ​និង​ដី។

ប្រភពមួយលើកឡើងថាអ្នកនាង មាស សុវណ្ណរតនា ធ្លាប់ចូលប្រឡងកម្មវិធី ស្រីស្អាតរ៉េវឡន កាលពីឆ្នាំ២០០៩។ លុះឆ្នាំ២០១០និង២០១១ ក៏មកប្រឡងកម្មវិធី “ពេជ្រកំពុងច្នៃ” ដោយជាប់​ផ្នែកពិធីការិនីចំណាត់ថ្នាក់លេខ២។ ក្រោយពេល ប្រឡងក្លាយជាពិធីការិនី នៅខ្វះ​បច្ចេក​ទេស អ្នកនាងបានត្រូវខាងទូរទស្សន៍អាស៊ី​អាគ្នេយ៍ តម្កល់ការងារជាតារសម្តែងច្រើនខែ ដោយកាល​នោះថតចម្រៀង កាយវិការខារ៉ាអូខេ បទពីដើម និងថតរឿងអប់រំ។

អ្នកនាងនៅតែប្រកាន់ចិត្ត ចង់បង្កើតការសម្តែងឡើងវិញដោយ អ្នកនាងស្តាយទេព​កោសល្យ។ម្ល៉ោះហើយចំណេះជំនាញ ដែលអ្នកនាង មាននេះ មិនអាចរំលងបានហើយ និងសើរើម្តងទៀត៕