រំភើបជំនួស! តារាកំប្លែងជើងចាស់ លោកពូ កុយ រំភើបចិត្តបំផុត ក្រោយឃើញសម្តេចតេជោ ហ៊ុន សែន បានចូល Comment ថា ...
ស៊ីហៀង
-

មានបងប្អូនជាច្រើនប្រាកដជាបានស្គាល់ តារាកំប្លែងជើងចាស់ ដ៏ល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា​គឺ លោកពូកុយ ដែលជាដៃគូកំប្លែង ជាមួយនាយ ក្រឹម ។​ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកពូ កុយ បានសម្តែងការត្រេកអរ ក្រោយពីបានឃើញសារការខមិន របស់សម្តេចតេជោ ហ៊ុន សែន ។

នៅក្នុងការខមិន របស់សម្តេចតេជោ ហ៊ុន សែន លោកបានមានប្រសាសន៍ថា "លោកកុយ គួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន"។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់"។ គ្រាន់តែបានឃើញការខមិនរបស់សម្តេចភ្លាម ធ្វើឲ្យលោកកុយ ពិតជាមានអារម្មណ៍រំភើប និងត្រេកអរបំផុត។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកកុយ បានបង្ហោះសារថា "ថ្ងៃនេះខ្ញុំសប្បាយចិត្តសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូរហើយលោកមានប្រសាសន៍ថាលោកុយគួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។

ទទួលវ៉ាក់សាំងបាននិងមានហាងឆេងខ្ពស់ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះសម្ដេចដែលលោកបានផ្ដល់កិត្តិយសឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុសកូនស្រីចៅប្រុសចៅស្រីឱ្យជួបតែសេច្តីសុខកុំឲ្យមានជំងឺរបៀតបៀនដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យបានរុងរឿងបន្តទៀតអរគុណសន្តិភាព។

តោះមកស្តាប់ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ទាំងអស់គ្នា៖