ធ្វើចិត្តមិនទាន់បាន ! ឧកញ៉ា ឌួង ឆាយ នៅតែបង្ហោះសារនិយាយបែបនេះទៅកាន់អតិតភរិយារបស់ខ្លួនចំៗថា...
ស៊ីហៀង
-

ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ភរិយាលោកឧកញ៉ា ឌួង ឆាយ បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក អំពីបញ្ហា ទំនាក់ទំនង របស់លោកជំទាវ និងលោកឧកញ៉ា ដែលបានចែកផ្លូវគ្នា ។ ដំណឹងមួយនេះ បានធ្វើឲ្យមហាជន ជាច្រើនហាក់មានការពិបាកចិត្ត និងចង់ឲ្យលោកទាំងពីរត្រូវរូវគ្នាវិញ ។ 

ជាក់ស្តែងនៅកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះនៅលើគណនីហ្វេសប៊ុករបស់លោក ឧកញ៉ា ឌួង ឆាយ បានធ្វើការបង្ហោះបែបនេះថា «ខ្ញុំដឹងថាអ្នកពិបាកចិត្តប៉ុន្តែគួរចំណាយពេលមើលថែផ្តល់ភាពកក់ក្តៅអោយកូនៗអោយបានច្រើនទើមល្អ មិនគួរដើរហើរផឹកសុីជប់លៀងកម្មវិធីសប្បាយរហូតនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់គឺដើម្បីចង់អោយអ្នកល្អ បែរជាអ្នកចោទខ្ញុំថាស្តីអោយអ្នក ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ ឌួង ឆាយ» ៕