សាលាបឋមសិក្សាមួយនៅតំបន់ដាច់ស្រយាល កំពុងខ្វះ​ខាតសំភារៈ​សិក្សា សៀវភៅ​សរសេរ​ចំនួន​១០០០ក្បាល​ប៊ិច​១០០០ដេីម​ខ្មៅ​ដៃ​១០០០ដេីម​និង​ បន្ទាត់​ចំនួន​១០០០
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ Chan Tola​ លោកគ្រូ បានឲ្យដឹងថា នៅសាលាដាច់ស្រយាលមួយ កំពុងតែមានការខ្វះខាត សៀវភៅ ប៊ិច ខ្មៅ បន្ទាត់ សម្រាប់ជួយដោះស្រាយ ដល់ប្អូនៗ ដែលជាសិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាមួយ ដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ។ 

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "សួស្ដី​បងប្អូន​សប្បុរសជន​ក្នុង​ខេត្ត​និង​ក្រៅខេត្ត​ ពេលនេះ​ ដោយ​មាន​ការ​ សំណូមពរ​ពី​សំណាក់​ប្អូនៗ​សិស្សានុសិស្ស​លោកគ្រូ​ តាម​តំបន់​ដាច់​ស្រយាល​ព្រៃភ្នំ​ក្នុង​ខេត្ត​របស់​ខ្ញុំ​បាទ​ ។ 

សូម​អោយ​ខ្ញុំ​បាទ​រួម​និង​សប្បុរសជន​ចុះ​ជួយ​សំភារៈ​សិក្សា​។ ក្នុង​ឱកាស​ការ​ចូល​រៀន​បេីក​បវេសនកាល​ថ្មី​របស់​ប្អូន​សិស្សានុសិស្ស​តំបន់​ដាច់ស្រយាល​។ ដោយ​ឪពុក​ម្ដាយ​របស់​ប្អូន​សិស្សានុសិស្ស​មួយ​ចំនួនតូចគាត់​ខ្វះ​ខាត់​សំភារៈ​សិក្សា​ចំបាច់​ដែល​យេីង​ខ្ញុំ​ត្រូវ​ការ​មាន​ សៀវភៅ​សរសេរ​ចំនួន​១០០០ក្បាល​ប៊ិច​១០០០ដេីម​ខ្មៅ​ដៃ​១០០០ដេីម​និង​ បន្ទាត់​ចំនួន​១០០០។ 

សិស្សានុសិស្ស​សរុប​ចំនួន​500នាក់​ចែក​ជា​04សាលា​ បឋមសិក្សា​។ បងប្អូន​សប្បុរសជន​អាច​ចូលរួម​ជួយ​ឧបត្ថម្ភ​និង​ចែករំលែក​បាន​ទៅ​លទ្ធភាព​ សៀវភៅ​មួយ​ក្បាល​ពីរ​ក្បាល​​ក្តី​ ។ 

កម្មវិធី​សប្បុរសធម៌​ចែករំលែក​សេចក្ដី​ស្រលាញ់​ដល់​ប្អូន​សិស្សានុសិស្ស​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្តរតនគិរី​ គឺ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ គំលាត​សង្គម​ ដេីម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​និង​ទប់ស្កាត់​វីរុស​កូវីដ​១៩។  (រូបភាព​ខ្លះ​ៗ​ដែល​ក្រុម​ការងារ​សប្បុរសធម៌​ចុះ​ចែក​រំលែក​សេចក្ដី​ស្រឡាញ់​ដោយ​ចែក​សំភារៈ​សិក្សា​ជូន​សិស្សានុសិស្ស​តំបន់​ដាច់ស្រយាល​ខេត្តរតនគិរី​កន្លងមក​)។ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ឧបត្ថម្ភ​0975888860/015388860"។