ព្រឺក្បាលណាស់ ! គាត់និយាយពាក្យនេះដូចឲ្យហេតុអញ្ចឹង មុនពេលលោត លោកគ្រូ លឹម សាយ និយាយថា ខ្ញុំ...(មានវិដេអូ)
ស៊ីហៀង
-

កំពង់ស្ពឺ ៖ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា លោកគ្រូ លឹ​ម សាយ គឺជា​គ្រូបង្វឹក​លោត​ឆត្រយោង​មួយ​រូប ដែល​បាន​លោក​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​បេសកកម្ម​លោត​ឆត្រ​បញ្ជា ( Free Fall ) ក្នុង​ការ​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ ជំនាន់​ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនាន់​ទី​២៩ និង បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់​ទី​៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស តេ​ជោ​សែន​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ ។ 

យ៉ាងណាមិញមុនពេលលោកគ្រូទទួលមរណភាពគេបានថតវិដេអូសកម្មភាពមុនពេលលោកគ្រូលោតចុះមកក្រោមដោយលោកគ្រូបាននិយាយពាក្យមួយម៉ាត់យ៉ាងខ្លីថា​« Bye Bye » ដោយពាក្យនេះបកប្រែមកជាភាសាខ្មែរយើងមានន័យថា «លាហើយ » ហើយពាក្យថាលាហើយនេះដូចឲ្យហេតុថាលោក លាលែងត្រឡប់អញ្ចឹង នេះជារឿងមួយដែលធ្វើឲ្យមហាជនខ្មែរមានការសោកស្តាយខ្លាំងណាស់ចំពោះការទទួលមរណភាពរបស់លោកគ្រូ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖