ជួយមិនចេះហត់ ! ស្រី អូន បានឧបត្ថម្ភថវិការចំនួន ៦៧,៤០០,០០០រៀល ដេីម្បីរៀបចំការប្រកួតថ្នាក់ជាតិជ្រេីសរេីសជេីងឯកល្បុក្កតោ
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ស្រីអូន សម្រស់ធម្មជាតិ ជាមិនខាន អ្នកនាងគឺជាស្ត្រីម្នាក់ដែលមានចិត្តសប្បុរសធម៍ខ្លាំងណាស់ អ្នកនាងតែងតែធ្វើបុណ្យនិងជួយទៅដល់ជនក្រីក្រទាំងឡាយដែលជួបការលំបាកពិតៗនៅក្នុងជីវិត មិនត្រឹមតែប៉ុណ្ណោះទេក្នុងបញ្ហាសង្គមអ្នកនាងក៏ជួយមិនដែលបាត់មុខម្តងដែរ ។ 

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់អ្នកនាង ស្រី អូន នៅកាលពីពេលថ្មីៗនេះបានជូនដំណឹងឲ្យដឹងថា ៖ ដេីម្បីគុនល្បុក្កតោខ្មែរ ??នាងខ្ញុំ ស្រីអូន និង គ្រួសារ បានឧបត្ថម្ភថវិការចំនួន ៦៧,៤០០,០០០រៀល ( 16,850$) ដេីម្បីរៀបចំការប្រកួតថ្នាក់ជាតិជ្រេីសរេីសជេីងឯកល្បុក្កតោ។ នាងខ្ញុំកំពុងសិក្សាដេីម្បីធ្វេីការឧបត្ថម្ភបន្ថែមទៀតលេីវិស័យក្បាច់គុនល្បុក្កតោខ្មែរមួយនេះ ព្រោះគុនល្បុក្កតោជាកេរ្ត៍ដំណែលដ៏អស្ចារ្យដែលបន្សល់ពីបុព្វបុរសខ្មែរយេីង ។ សង្ឃឹមថាទៅថ្ងៃមុខ គុនល្បុក្កតោនឹងល្បីល្បាញសុះសាយពេញសាកលលោក» ៕​