រយលានអត្ថន័យ ! មួយរោងកុនលោកអ៊ំយំទាំងអស់គ្នា ពេលកំពុងទស្សនារឿងខ្មែរគឺរឿង...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថាលោក ហ៊ុយ យ៉ាឡេង ចាងហ្វាយផលិតកម្មកថាជ័យ បានចំណាយពេលវេលានឹងវិស័យភាពយន្តប្រមាណ២ទសវត្សរ៍មកហើយ ផលិតករលោក ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តផលិតភាពយន្តជីវិតខ្នាតធំរឿង ដើម្បីកូន ដើម្បីជាការរួមចំណែកជួយសង្គម ពិសេសកុមារកម្ពុជា ។

ក្នុងនេះដែរក្រៅតែពីសាច់រឿងបែបអប់រំ និងកម្សត់ ស្នាដៃនេះគឺផលិតឡើងដោយយកគុណភាពជាចម្បង ដោយមិនចាញ់ស្នាដៃមុនៗឡើង ។លោកថាស្នាដៃនេះត្រូវបានសម្រិតសម្រាំងខ្លាំងទាំងបច្ចេកទេស និងសាច់រឿងបន្ទាប់ពីស្នាដៃរឿង ធ្មប់ និងរឿងកន្លងមករបស់លោកទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ។

ដោយឡែកជាក់ស្តែងនៅមុននេះបន្តិចលោកបានធ្វើការបង្ហោះសារដោយភ្ជាប់មកជាមួយនិងរូបថតពោពេញទៅដោអត្ថន័យបែបនេះថា ៖«ទឹកភ្នែកលោកតាស្រក់លោកតាថាដូចជីវិតតាណាស់ដើម្បីកូន - Fathers កំពុងបញ្ចាំងរួសរាន់ឡើងអ្នកមិនទាន់បានទស្សនាព្រោះជិតអស់ម៉ោងបញ្ចាំងហើយ » ចុងក្រោយសូមពុកម៉ែបងប្អូនខ្មែរទាំងអស់ជួយគាំទ្រស្នាដៃរបស់កូនខ្មែរយើងផងដើម្បីជាកម្លាំងចិត្តជំរុញឲ្យមានការផលិតកុនល្អៗទៅមុខទៀតសូមអរគុណ ៕