គិតចឹងដែរ ! បានកូនស្រី ១ លោក នី រតនា បង្ហាញពីអារម្មណ៍ពិតដាក់គ្រួសារបែបនេះថា...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ពិតណាស់ដូចដែលបងប្អូនបានជ្រាបរួចមកហើយថាលោក នី រតនា គឺជាតារាចម្រៀងប្រុសម្នាក់ដែលកំពុងតែទទួលបានភាពជោគជ័យខ្លាំងនៅក្នុងអាជីពសិល្បៈនិងជីវិតឯកជនរបស់លោក

 ក្រោយរៀបការជាមួយនិងភរិយាដ៏ស្រស់ស្អាតម្នាក់ហើយឃើញថាពេលនេះលោកក៏មានកូនស្រីដែលគួរឲ្យស្រឡាញ់ម្នាក់ដែរ ។

 

យ៉ាងណាមិញបន្ទាប់ពីបានរៀបការរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកស្រាប់តែមុននេះបន្តិចស្រាប់លោក បានបង្ហាញពីអារម្មណ៍ពិតពេលដែលមានគ្រួសារបែបនេះថា ៖ 

ការរៀបអាពាហ៍ពិពាហ៍គ្មានអ្វីអស្ចារ្យនោះទេ តែអ្វីដែលអស្ចារ្យនោះគឺការថែរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានគង់វង្សស្ថិតស្ថេរ Happy 2 years anniversary my love 

រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ 2 ឆ្នាំ របស់យើង ហើយក៏ជិតដល់ថ្ងៃខួបគម្រប់មួយឆ្នាំរបស់ព្រះនាងតូចដែលជាចំណងដៃដ៏មានន័យនិងមិនអាចកាត់ថ្លៃបានរបស់យើងដែរ Nyvann Melanie - នីវណ្ណ មែលឡានី  

អរគុណអូននិងកូនដែលចូលមកក្នុងជីវិតបង ហើយសាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នា  បងមានក្តីសុខខ្លាំងបំផុតដែលមានអូនជាភរិយា Sovannpheakna Heng » ៕