អីយ៉ាស់! ស្ងាប់ៗ អ៊ីវ៉ា ដាក់ប៉ុន្មានប៉ុស្តិ៍ ជាមួយប៉ាៗ ស្រស់សង្ហា មុខមានហុងស៊ុយ រហូតហ្វេនៗច្រឡំថាជា...
ស៊ីហៀង
- 687

តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និងទទួលការគាំទ្រយ៉ាងខ្លាំង ក្នុងស្រទាប់មិត្តៗយុវវ័យ គឺកញ្ញា អ៉ី វ៉ា ដែលមានឈ្មោះពិត ថា ឃីន ស្រីនាថ បានធ្វើឲ្យមហាជនជាច្រើន ពិតជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាស្រី រូបនេះ បានបង្ហាញមុខមាត់ដ៏ស្រស់សង្ហារបស់លោកមានគុណ​របស់កញ្ញា។

ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ កញ្ញា អ៉ី​វ៉ា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ថតជាមួយលោកប៉ា របស់កញ្ញា ដែលគាត់ពិតជាមុខមាត់ស្រស់សង្ហាណាស់។ រូបភាពប៉ុន្មានសន្លឹកនេះ បានធ្វើឲ្យមហាជន ជាច្រើនពិតជានឹកស្មានមិលថា កញ្ញា និងប៉ារបស់នាង មានមុខមាត់ ដូចខ្លាំងណាស់។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "កាត់ទៅប៉ាៗរកស៊ីធូអូន, ប៉ាខ្មែរ កូនដូចចិន, លោកប៉ាឡើងសង្ហាម៉ងហើយអាយដល, មុខប៉ោងៗហុងសុយម៉ងចែៗនិងប៉ាអំ,ស្រស់ស្អាតសង្ហារទាំង២នាក់ ប៉ានិងកូនស្រី ។ គេច្រលំព្រោះគេឃើញប៉ាសង្ហារហើយក្មេងទៀត ។

ទន្ទឹមនឹងនេះ អ៉ី វ៉ា បង្ហោះសារថា "កូនមុខកាត់ដូចប៉ា រឺប៉ាមុខកាត់ដូចកូន សំខាន់ទៅណាមកណាគេច្រឡំសង្សាររហូត លោកប៉ា"៕