ទ្រាំលែងបានហើយ! ឯកឧត្តម គួច ចំរើន បង្ហោះសារយ៉ាងខ្លីថា តេីនេះជាទង្វេីរ​ ឡូយឆាយ​ ឬ​ អួតអាង ប្រិយមិត្ត?
ស៊ីហៀង
-

នៅមុននេះបន្តិច នៅលើគណនីហ្វេសប៊ុករបស់លោក អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានបង្ហោះរូបភាពពីរសន្លឹក បង្ហាញឲ្យឃើញពីសកម្មភាពរថយន្តមួយគ្រឿងកំពុងតែបើកបរចូលដល់ឆ្នេរសមុទ្រ ធ្វើឲ្យឯកឧត្តម ទ្រាំមិនបានក៏បង្ហោះសារមួយឃ្លាថា "តេីនេះជាទង្វេីរ​ ឡូយឆាយ​ ឬ​ អួតអាង​ ថោ.កទាប​ ប្រិយមិត្ត?"។

ក្រោយពីបានឃើញនូវការបង្ហោះសាររបស់ឯកឧត្តមគួច ចំរើនហើយនោះ ក៏មានបងប្អូនជាច្រើន បានចូលរួមបញ្ចេញមតិ គ្រប់គ្នា បង្ហាញពីការមិនពេញចិត្ត និងហួសចិត្តជាខ្លាំង ពេលដែលបានឃើញរូបភាព ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនមួយចំនួនបានចូលមកខមិនថា "ជាទង្វើ មិនល្អ គួរតែមានវិធានការ ផាកពិន័យ ចំពោះការមិនគោរព បំរាម អាជ្ញាធរ"សកម្មភាព​ឡាន​នេះ​ វា​ចូល​ទៅ​ក្នុង​ ទង្វើ​ ឡូយ​ឆាយ​ អួត​អាង​ ថោក​ទាប​ មិន​អាច​កែបាន​ ។ សូម​ឯក​ឧត្ដម​មាន​វិធាន​ការ​ច្បាប់​ទៅ​ជន​ដែល​មាន​សកម្មភាព​បែប​នេះ​ ។ កន្លែង​ទេសចរណ៍​ស្អាត​មាន​សោភ័ណភាព​ស្រស់​ និង​មាន​សណ្ដាប់​ធ្នាប់​ល្អ​"។

តើបងប្អូនយល់យ៉ាងណាដែរ?