រដ្ឋបាលខណ្ឌដូនពេញឃាត់ខ្លួនអ្នកបន្ទោបង់អត់សណ្តាប់ធ្នាប់១៣នាក់ យកទៅអប់រំ នៅសាលាខណ្ឌដូនពេញ
ស៊ីហៀង
-

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញបាន ឃាត់ខ្លួនអ្នកមកបន្ទោបង់នៅតាមសួនច្បារសាធារណៈ ដើមឈេី និងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន ១៣នាក់យកមកអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ ។

នៅខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះធ្វើសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុបនិងម៉ូតូកង់៣ចំនួន១៣នាក់ បានឈប់យាន្តជំនះរបស់ខ្លួនហើយទៅបន្ទោបង់នៅតាមដើមឈើតាមសួនច្បារតាមទីសាធារណៈដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយនិងបង្ករអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ -ល- ភ្លាមៗនោះកម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំនៅសាលាខណ្ឌដូនពេញនិងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។

រដ្ឋបាលខណ្ឌសូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំយកគំរូតាមពួកគាត់និងសូមរកកន្លែងបន្ទោបង់ឲ្យបានត្រឹមត្រូវនៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យបាត់សណ្តាប់ធ្នាប់អនាម័យនិងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ ៕

ដោយ៖ ភត្រ្តា