ផ្ទះថ្មីរបស់ប្អូនស្រី យ៉ង់ ស្រីនីត ពិតជាស្រស់ស្អាត ធំ ទូលាយ មើលទៅពិតគួរឲ្យចង់រស់នៅខ្លាំងណាស់
ស៊ីហៀង
-

បងប្អូនជាច្រើនប្រាកដជាបានជ្រាបហើយ និងបានស្គាល់ខ្លះៗ ពីវត្តមានរបស់ក្រមុំ ភូមិភាគឥសាន ប្អូនស្រី យ៉ង់ ស្រីនីត គឺជាក្មេងស្រី ដ៏ស្រស់ស្អាតម្នាក់ ទាំងទឹកមុខ និងស្នាមញញឹមរបស់ប្អូនស្រី ពិតជាស្រស់ស្អាតខ្លាំង រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ពេលបានឃើញរូបសម្រស់ប្អូនស្រី។

ក្រោយពីមានបងប្អូនជាច្រើនបានស្គាល់ ភ្លាមនោះ ប្អូនស្រី យ៉ង់ ស្រីនីត ក៏ត្រូវបានតារាកំប្លែង លោក ពាក់មី បានយកមកនៅផ្ទះ ក្រោយមក ប្អូនស្រី ក៏បានឡើងប៉ុស្តិ៍ ថតសំអាងការ និង បានសំភាសន៍ពីជីវិតផ្ទាល់ខ្លួនរបស់ប្អូនស្រី ។ ជាមួយគ្នានោះផងដែរ ប្អូនស្រី ក៏បានរៀបរាប់ពីជីវិត​ របស់ខ្លួនយ៉ាងកំសត់ រហូតធ្វើឲ្យបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ស្ទើរស្រក់ទឹកភ្នែកតាមប្អូនស្រីទៅហើយ។ 

បន្ទាប់ពីមករស់នៅភ្នំពេញបានប៉ុន្មានថ្ងៃ និងបានដើរថតជូនសំអាងការ និងតាមប៉ុស្តិ៍ទូរទស្សន៍រួចមក ស្រាប់តែបានលឺដំណឹងល្អមួយ នោះគឺ ប្អូនស្រី នីត ត្រូវបាន លោកឧកញ៉ាចិត្តធម៏ ស្រី ចាន់ថន បានទទួលប្អូនស្រី ជាកូនធម៏ ដំណឹងនេះ ពិតជាធ្វើឲ្យប្អូនស្រី ក៏ដូចជា មហាជន មានអារម្មណ៍រំភើបជាខ្លាំង ។

រឿងមួយដ៏ភ្ញាក់ផ្អើលខ្លាំង ក្រោយលោកបានទទួលប្អូនស្រី ធ្វើជាកូនធម៏ លោកឧកញ៉ាបានសាងសង់ផ្ទះជូនប្អូនស្រី យ៉ាងស្រស់ស្អាត​ ជាហេតុធ្វើឲ្យជីវិតរបស់ប្អូនស្រី លែងលំបាកដូចគ្រាមុនទៀតហើយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានបង្ហោះរូបភាពផ្ទះរបស់ប្អូនស្រី យ៉ង់ ស្រីនីត ដែលបានសាងសង យ៉ាងស្រស់ស្អាត គួរឲ្យចង់រស់នៅមែនទែន៕