ឆ្អឹងអណ្តែតណាស់ ! ថ្ងៃនេះអ្នកស្រី ទ្រី ដាណា ដាច់ចិត្តនិយាយដាក់ក្មេងប្រុសម្នាក់នេះថា....
ស៊ីហៀង
-

ជឿថាប្រិយមិត្តច្បាស់ជាបានដឹងហើយថាអ្នកស្រី​ ទ្រី ដាណា គឺជានារីម្នាក់ដែលតែងតែជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ ហើយអ្នកស្រីមិនស្អប់ខ្ពើម និងរើសអើងទៅកាន់អ្នកក្រទេ ព្រោះអីអ្នកស្រីក៏ធ្លាប់ជាអ្នកក្រម្នាក់ដែរ មុននឹងអ្នកស្រីមានគ្រប់យ៉ាងដូចរាល់ថ្ងៃនេះអ្នកស្រី ធ្លាប់ឆ្លងកាត់នូវរឿងលំបាកៗជាច្រើននៅក្នុងជីវិតរបស់អ្នកស្រីដូចគ្នា ទើបអ្នកស្រីយល់ពីអារម្មណ៍និងទុក្ខលំបាករបស់អ្នកក្រច្បាស់ ។ 

ជាក់ស្តែងនៅមុននេះបន្តិចអ្នកស្រី ទ្រី ដាណា​ បានបង្ហោះរូបថតរបស់កូនក្មេងម្នាក់ស្ពាយថង់ទៅរៀនគ្មានកាតាបស្ពាយត្រឹមត្រូវដូចគេមិនត្រឹមតែប៉ុណ្ណោះទេអ្នកស្រីថែមទាំងបានភ្ជាប់មកជាមួយនិងសារមួយឃ្លាបែបនេះផងដែរថា ៖ «មើលរូប អាណិតខ្លោចចិត្ត គ្នាចង់រៀន តែគ្មានកាតាប គ្មានសៀវភៅ ហើយខោអាវក៏គ្មានស្លៀកពាក់សមរម្យជាសិស្ស។ ឱ្យតែក្មួយតស៊ូ ក្មួយនឹងជោគជ័យ ជីវិតយើងមិនមែននៅបែបនេះរហូតទេ  មីងដាណា នឹងផ្ដល់សម្ភារៈសិក្សា កាតាប ខោអាវដល់ក្មួយណា» ៕