អតីតភរិយា លោកយឹម តាស្រង់ ដាក់ប៉ុន្មានម៉ាត់នេះ ឆ្លើយតបទៅ អ្នកទី៣ ស្តាប់ហើយ ចត់បាយ...មានវិដេអូ
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ ពីវត្តមានរបស់លោក យឹម តាស្រង់ ដែលជានាយកចាក់ការទូទៅរបស់ផលិតកម្ម Galaxy Navatra ដែលលោកគឺជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូប និងមានឈ្មោះបោះសំលេង កាន់តែខ្លាំងឡើងបន្ទាប់ពីរូបលោក បានចូលទៅក្នុងផលិតកម្ម Galaxy Navatra និងចេញបទចម្រៀងជាបន្តបន្ទាប់ ផងនោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានគណនីTik Tok មួយដែលមានឈ្មោះថា "OunsoKun" បានចេញមកធ្វើការតបតទៅកាន់ អ្នកដែលចូលមកខមិន ថា "អត់ចេះ ខ្មាសគេ ឃើញប្តីល្បី ចង់ត្រូវគ្នាវិញ" ។ ភ្លាមនោះ ម្ចាស់បណ្តាញសង្គមមួយនេះ បាននិយាយតបទៅវិញថា ៖

ខមិននេះខ្ញុំសូមឲ្យ Friend ដែលកំពុងតែមើលនឹងឆ្លើយតបទៅខមិនមួយហ្នឹង តើខ្ញុំគួរត្រូវគ្នាវិញ ឬ មិនត្រូវ? ខ្ញុំធ្លាប់ជាប្តីប្រពន្ធ នឹងមានកូន៤នាក់ អញ្ចឹងអ្នកទាំងអស់គ្នាជួយឆ្លើយសំនួរខ្ញុំមួយ តែខ្ញុំសូមតបទៅខមិនមួយនេះថា "ខ្ញុំអត់ខ្មាសគេទេ ដោយសារខ្ញុំមានពួកគាត់៤នាក់ហើយ យល់ទេ! ចឹងខ្ញុំត្រូវគ្នាវិញ ខ្ញុំបែកគ្នាវិញ ខ្ញុំអត់ខ្មាសអ្នកណាទេ

អ្នកដែលខ្មាសខ្ញុំ អ្នកដែលចូលមកធ្វើជាជនទី៣ អង្គុយពិបាកចិត្ត ភ័យ ភ័យខ្លាំងមែន! ភ័យខ្លាចខ្ញុំត្រូវគ្នាវិញមែន អត្មានិយមម៉េស ក្តីសុខខ្លួនឯង​ ភ័យខ្លាចគេត្រូវគ្នាវិញ ខ្លួនឯងហ្នឹង វារកកន្លែងឈរអត់ឃើញមែន 

កុំពិបាកចិត្ត ខ្ញុំត្រូវគ្នាវិញ ឬ មិនត្រូវគ្នាវិញ មិនមែនស្ថិតលើអ្នកឯងទេ ស្ថិតលើខ្ញុំ ទោះខ្ញុំអត់ត្រូវគ្នាវិញ ក៏អ្នកឯងរកលេងដាក់អត់មានដែរ​ ក្នុងបេះដូងអតីតគ្រួសារខ្ញុំ មានពួកគាត់៤នាក់រួចហើយ អ្នកឯងអត់មានក្នុងចំណែកហ្នឹងទេ "។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ចង់ឲ្យអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញ ។ ភ្ជាប់ជាមួយគ្នានោះផងដែរ ម្ចាស់បណ្តាញសង្គមខាងលើ ក៏បានបង្ហោះរូបភាព អ្នកនាង ជាមួយលោកយឹម តាស្រង់ យ៉ាងច្បាស់ៗ កាលពីមិនទាន់បែកបាក់គ្នា ។ នៅក្នុងរូបភាព បញ្ជាក់ពីភាពផ្អែមល្អែមគ្នាខ្លាំងណាស់៕

មានវិដេអូ៖