ផ្អើលទាំងព្រឹក! មុននេះបន្តិច មានបុរសជនជាតិម្នាក់ បាន ស្លា.ប់ នៅខេត្តព្រះសីហនុ ដោយសារតែ
ស៊ីហៀង
-

ព័ត៌មានបឋម៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង​ ដោយបុរសជនជាតិចិនម្នាក់ បាន ស្លា.ប់ ភ្លាមៗ ក្នុងការ បា.   ញ់ គ្នា នៅស្តុប ពាណិជ្ជកម្មផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ដែលបង្កឲ្យប្រជាពលរដ្ឋ​ នៅម្តុំនោះ មានការភ្ញាក់ផ្អើលទាំងព្រឹងព្រលឹមតែម្តង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ឲ្យដឹងជាបឋមថា សមត្ថកិច្ចសម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវ តាមចាប់ខ្លួនជនបង្ក​ ហើយ។ ចំណែកជនរងគ្រោះ ជាជនជាតិចិន ជិះរថយន្ត ម៉ាក Rang Rover ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AL-9459។

រីឯរថយន្តរបស់ជនបង្ក បានជិះយកទៅផ្លុងចោលនៅជិតផ្សារដំរី៥​ ហើយរត់គេចខ្លួនបាត់ហើយ ។​រថយន្តដែលជនសង្ស័យយកមកផ្លុងចោល​ ម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។ខណៈពេលនេះសមត្ថកិច្ចកំពុងតែ ធ្វើការស្រាវជ្រាវ តាមចាប់ជនបង្ក៕