ទីបំផុត រកឃើញលោកកំសត់ម្នាក់នេះហើយ ដោយលោកស្រី ទ្រី ដាណា ពោលពាក្យ ប៉ុន្មានម៉ាត់ ទាំងអួលដើមក ថា...
ជីវិតដ៏សែនកំសត់របស់លោកយាយម្នាក់ ត្រូវបានលោកស្រី ទ្រី ដាណា គាត់បានរកឃើញ ក្រោយពីស្វែងរកអស់រយៈពេលជាច្រើនថ្ងៃកន្លងមក ។ លោកស្រី ទ្រី ដាណា ឃើញជីវិតរបស់លោកយាយហើយ ទឹកភ្នែករលីងរលោង ព្រោះតែក្តីអាណិតបំផុតចំពោះលោកយាយ ។
លោកស្រី ទ្រី ដាណា បានរៀបរាប់ថា "អាណិតលោកយាយ ឃើញគេបង្ហោះវីដេអូ ថាគាត់អត់បាយ អត់ទឹក លូនតាមផ្លូវសុំគេ ព្រោះគាត់ពិការ ខ្ញុំមើលហើយ ស្រណោះណាស់ ម្ដាយគេ ម្ដាយយើង ហេតុអីជីវិតចុងក្រោយសង្វេគយ៉ាងនេះ
ឱ្យគេតាមរកផ្ទះគាត់នៅខេត្តក្រចេះ កាន់តែអាណិត គាត់នៅម្នាក់ឯង ឈឺម្នាក់ឯង លើផ្ទះដ៏កម្សត់។ឥឡូវ នាំយកអំណោយ អង្ករ ទឹកផ្លែឈើ ទឹកដោះគោឆៅ មី ទឹកដោះគោឆៅ និងទឹកសុទ្ធ គ្រឿងស្បៀងអាហារមួយចំនួន ល្មមគាត់អាចដោះស្រាយបានយូរគួរសម និងថវិកា ១លានរៀល ទុកប្រើប្រាស់។អរគុណលោកនាយកសាលានៅជិតនោះ ជួយមើលគាត់ "៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។