លឿនអស់ទាស់! គ្រាន់តែប្រកាស រកឃើញម្ចាស់ជ័យលាភីភ្លាម មិនទាន់បានមួយថ្ងៃផង លោកស្រី ទ្រី ដាណា​ ប្រគល់ប្រាក់រង្វាន់ភ្លែត ដោយអ្នកជាប់លេខ១ ទទួលបានទឹកប្រាក់រហូតដល់ទៅ...
ស៊ីហៀង
-

ភ្នំពេញ៖ កម្មវីធីប្រឡងចម្រៀងសំនៀងពេជ្រ NNP ទីបំផុត ក៏បានរកឃើញម្ចាស់ជ័យលាភី លេខមួយ លេខពីរ និងលេខបី ហើយ ដោយលេខមួយបានទៅលោក សិលា ដារ៉ូ លេខពីរ បានទៅលោក ភេក ស៊ីណាត និងលេខបី បានទៅលើកញ្ញា អាន សុខកាន់ ដែលជាម្ចាស់ជ័យលាភី ។

បន្ទាប់ពីចប់កម្មវិធីមិនទាន់បានមួយថ្ងៃផង​ លោកស្រី ទ្រី ដាណា និងស្វាមី បានយកថវិការ ទៅប្រគល់ជូនដល់ ពួកគាត់ ភ្លាមៗមិនចាំយូរ។ លោកស្រី បានបង្ហោះសារថា " ថ្ងៃនេះប្រគល់ទឹកប្រាក់ជូនអ្នកជាប់និងអ្នកធ្លាក់របស់សំនៀងពេជ្រ nnp ហើយវគ្គបន្តគឺពួកគាត់និងប្រកបការងារជាមួយនឹងក្រុមហ៊ុនដាណា ទ្រី

ចំណាត់ថ្នាក់លេខមួយ 10000 ដុល្លារចំណាត់ថ្នាក់លេខពីរ 5ពាន់ដុល្លារចំណាត់ថ្នាក់លេខបី 2500 ដុល្លារ ចំណែកអ្នកធ្លាក់ក៏បានក្នុងម្នាក់2000ដុល្លារដែរ

លោកស្រី ទ្រី ដាណា បានរៀបរាប់ទៀតថា "ចូលរួមអបអរសាទរម្ចាស់ពាន សំនៀងពេជ្រ NNP សិលា ដារ៉ូ ដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ រហូតទទួលជោគជ័យថ្ងៃនេះ ដោយទទួលប្រាក់រង្វាន់ ៤០លានរៀល

បងក៏សូមអបអរប្អូន ភេក ស៊ីណាត ទទួលបានលេខ២ ប្រាក់រង្វាន់ ២០លានរៀល និងប្អូនស្រី អាន សុខកាន់ ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់ ១០លានរៀល។ ចំណែកប្អូន៣នាក់ទៀត ទោះមិនទទួលចំណាត់ថ្នាក់ តែឃើញថាប្អូនមានសមត្ថភាព និងខិតខំប្រឹងប្រែង ជូនពាន សស្អាត បង្ហាញពីទឹកចិត្តបរិសុទ្ធម្នាក់មួយ និងថវិកាលើកទឹកចិត្តម្នាក់ ៨លានរៀលផងដែរ។

អរគុណគណៈកម្មការទាំង៣រូប ដែលវាយតម្លៃយ៉ាងល្អិតល្អន់ និងមានតម្លាភាព រហូតរកឃើញម្ចាស់ពាន៕