សែនមហារំភើប! ក្នុងថ្ងៃមង្គលការ ប៉ា ម៉ាក់ បងប្អូន លេងចងដៃសុទ្ធតែ របស់ទំនើប និង មានតំលៃ ពិសេសនោះគឺ...
ស៊ីហៀង
-

អាពាហ៍ពិពាហ៍ គឺជាថ្ងៃដែលបងប្អូនមេបា សាច់ញាតិ ខាងប្រុស ខាងស្រី បានមកជួបជុំគ្នា និងបង្កើតកម្មវិធីឲ្យកាន់តែឱឡារិក ជូនដល់កូនកំលោះ កូនក្រមុំ ទាំងសងខាង ឲ្យកាន់តែមានស្នាមញញឹម និងរីករាយ ឡើងនៅក្នុងថ្ងៃពិសេស។ ចំណងស្នេហ៍ គឺជាវត្ថុម្យ៉ាង​ដែលមនុស្សមិនអាចវាស់ អត្ថប្រយោជន៍វាបាន​ ពិសេស គឺទៅសេចក្តីសុខ ផ្លូវចិត្តផ្ទាល់តែម្តង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះពិធីមង្គលការមួយ ដែលបានរៀបចំយ៉ាងអធិកអធម ជាពិសេស គឺលោកមានគុណ ទាំងសងខាង បានពញ្ញាក់អារម្មណ៍របស់កូនទាំងពីរនាក់ នូវរថយន្តស៊េរីទំនើបមួយគ្រឿង យ៉ាងថ្មីស្រឡាង ដែលបញ្ឈរចាំនៅខាងមុខរោងជ័យតែម្តង ហើយក៏មានការចង់ចំណងដៃ មានខ្សែកពេជ្រ និងមាស ព្រមទាំងលុយថែមទៀតផង។

ជាមួយគ្នានោះផងដែរ ក៏មានមហាជនជាច្រើន បានសម្តែងការត្រេកអរ ព្រមជាមួយសារជូនពរដល់គូស្វាមីថ្មីថ្មោង សូមឲ្យមានសុភមង្គល ស្រលាញ់គ្នារហូតទៅ និងមានតែស្នាមញញឹមដល់គ្នា មើលថែគ្នា ដល់ចាស់កោងខ្នង៕