លឿនពេកហើយ ! បងធ្លាប់តែជេប្អូន ប្រដៅប្អូន ឥឡូវបងទៅចោលប្អូនរហូតហើយ បងអើយឆាប់ដឹងខ្លួនវិញមកណា
ស៊ីហៀង
-

ភ្នំពេញ៖ ពិតជារឿងដែលគួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង ដោយកាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នេះ មានករណីនារីដ៏ស្រស់សោភាម្នាក់ បានទទួលមរណ ភាព ខណៈដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គាត់នឹងចូលរោងជ័យ ហើយនឹងក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាតទៅហើយ បែរជាមួយជួបរឿងអកុសលបែបនេះ ។

នារីរងគ្រោះ មានឈ្មោះថា លីម ស្រីហេង អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយនៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ នាងនឹងចូលរោងការហើយ។

ករណីគ្រោះថ្នាក់ បានធ្វើឲ្យមហាជនពិតជាចិត្តអាណិតដល់សមាជិកគ្រួសារ និងសាច់ញាតិរបស់គាត់ជាខ្លាំង ។ ទាំងបង ទាំងម្តាយ​ស្រែកទ្រហោយំ ហៅប្អូន ហៅកូន ឲ្យដឹងខ្លួន ខណៈពេលដែលនាងបានលាចាកលោកទៅហើយនោះ។

ជាក់ស្តែងមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Javay Toch Ppss បានបង្ហោះសារទាំងអាល័យថា "លឿនពេកហើយបងស្រីដ៏ល្អរបស់ប្អូនអើយ។ ទទួលយកសឹងតែមិនបានធ្លាប់តែជេប្អូនប្រដៅប្អូនអីឡូវបងទៅចោលប្អូនរហូតហើយបើមានជាតិក្រោយសូមកុំអោយបងអាយុខ្លីដូចជាតិនេះទៀត"។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧​ និង៥០នាទីយប់​ ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ​២០២១​ នៅចំណុចមុខវត្តសំបួរមាស​ តាមផ្លូវ២១៧​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រួចមិនឈប់ដោះស្រាយ​នោះទេ បែរជាបន្តបេីករត់ទៅបុ..ក,,រះរថយន្តមួយគ្រឿងទៀតនៅអតីតស្ពានដែកចំការដូង ហេីយបន្តទៅបុ.កម៉ូតូ២គ្រឿងទៀតនៅមុខបុរី​ប៉េងហួត​ តាមបណ្ដោយផ្លូវ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ បណ្ដាលឲ្យនារីម្នាក់ស្លា.ប់​ក្នុងថ្..លុកឈា....ម និងប្រុសស្រី៣នាក់ទៀតរ..បួសស្រាល​ ចំណែកជនបង្កបើកបរក្នុងស្ថានភាពស្រវឹង៕