សប្បាយអស់ទាស់ហើយ! ខេម តន់ ចន្ទសីម៉ា និងលោក ខេមរៈ សិរីមន្ត ដាក់ប៉ុន្មានបទនេះ ក្នុងថ្ងៃមង្គលការប្អូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រាំឡើងម៉ាឆ្ងាញ់...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖​ កាលពីយប់ម្សិលមិញនេះ ប្អូនស្រី អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលលោកគឺជាបុគ្គលសំខាន់ម្នាក់ ក្នុងការជួយដល់ជនទីទាល់ក្រ និង ជាម្ចាស់បុរី ឡេង ណាវ៉ាត្រា បានចូលរោងជ័យសាងគ្រួសារ ជាមួយមនុស្សជាទីស្រលាញ់ ពោរពេញទៅដោយ ភាពរីករាយ។

នៅក្នុងពិធីមង្គលជ័យនោះ គេសង្កេតឃើញមានសុទ្ធតែតារាចម្រៀងល្បី បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស រួមមាន៖ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ភរិយា ព្រមទាំងកូន, លោក ខេមរៈ សិរីមន្ត និងភរិយា, អ្នកនា ចន ចន្ទលក្ខិណា និងស្វាមី, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក វង្ស ថាណាន់ , លោកប៉ែន ចំរ៉ុង និងមានអ្នកសិល្បៈ ព្រមទាំងបុគ្គលល្បីជាច្រើនរូបទៀតផងដែរ។

ជាមួយគ្នានោះផងដែរ តារាចម្រៀងល្បីៗ បានឡើងបកស្រាយបទចម្រៀង ឡើងកក្រើកនៅក្នុងថ្ងៃមង្គលជ័យនោះតែម្តង។ នៅក្នុងថ្ងៃជ័យ សិរីសួស្តី លោកខេម ឡើងបកស្រាយចម្រៀងជាមួយកញ្ញា តន់​ ចន្ទសីម៉ា , លោកខេមរៈ សិរីមន្ត ,និងកូនប្រុសលោកព្រាប សុវត្ថិ ទាំងពីរនាក់ផងដែរ៕

តោះបើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា៖