ពិតជាគួរឱ្យអាណិតណាស់ កុមារីឥណ្ឌាម្នាក់កើតជំងឺមហារីកឆ្អឹង ត្រូវការជំនួយជាបន្ទាន់ និងបានសួរទៅកាន់ម្ដាយរបស់នាងថា តើកូនអាច... ធ្វើឱ្យម្ដាយនាងអួលដើមកនិយាយអ្វីមិនចេញឡើយ។ ជាងនេះលោកអ្នកក៏អាចធ្វើការបរិច្ចាគដើម្បីជួយសង្គ្រោះជីវិតរបស់នាងបានផងដែរ មានលីងតំណ។
-

ថ្ងៃនោះគឺដូចជាថ្ងៃធម្មតាដទៃទៀតដែរ ក្មេងស្រីឈ្មោះថា ម៉ារាមបានរត់លេងនិងរាំលេងដូចក្មេងដ៏ទៃទៀតដែរដោយលោតពីកន្លែងមួយទៅកន្លែងមួយ ជាមួយនឹងស្នាមញញឹមរបស់នាងទៅកាន់មនុស្សរាល់គ្នាដែលបានមកលេងកម្សាន្ដ ដូចនាងដែរ។

ប៉ុន្តែបន្ទាប់ពីពេលនោះមកស្រាប់តែនាងមានឥរិយាបថស្ងាត់ស្ងៀមទាំងស្រុងទាំងស្រុងទៅវិញ។ នៅពេលនោះអ្នកស្រី ខាធីសា ដែលជាម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានសួរកូនរបស់នាងថា តើកូនមានបញ្ហាអ្វីមែន? ម៉ារាមនាងប្រាប់ម្ដាយនាងថាជើងរបស់កូនឈឺនិងមានអាការៈវិលមុខខ្លាំង។

បន្ទាប់មកអ្នកស្រី ខាធីសា បាននាំរបស់គាត់មកសម្រាក។ នៅថ្ងៃបន្ទាប់ជើងរបស់នាងមិនបានធូរស្បើយឡើយ អ្នកស្រីខាធីសាមានការព្រួយបារម្ភជាខ្លាំងភ្លាមៗនោះ គាត់ក៏បាននាំនាងទៅជួបគ្រូពេទ្យយ៉ាងប្រញាប់ប្រញាល់។ ភ្លាមៗនោះផងដែរគ្រូពេទ្យក្នុងតំបន់ក៏បានផ្ដល់ថ្នាំឱ្យនាងលេបដើម្បីកាត់បន្ថយការឈឺចាប់របស់នាង មិនបានធូរស្បើយឡើយជើងរបស់នាងបានហើមហើយនាងមិនអាចកម្រើកបានទេ។

អ្នកស្រីខាធីសា ពិតជាមានការភ័យខ្លាចណាស់ចំពោះអ្វីដែលកំពុងកើតឡើងទៅលើកូនស្រីរបស់គាត់។ ដោយគ្មានចំណេះដឹងក្នុងការរកការងារធ្វើ បានធ្វើឱ្យគាត់រត់ទៅខ្ចីប្រាក់ខ្លះពីអ្នកជិតខាងរបស់នាងហើយបាននាំម៉ារីម៉ាទៅកាន់មន្ទីរពេទ្យជំនាញដើម្បីធ្វើការពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ។

ប៉ុន្តែជាអកុសលអ្នកស្រីខាធីសា មិនបានដឹងថាមិនយូរប៉ុន្មានកែវភ្នែករបស់គាត់ នឹងត្រូវឃ្លាតឆ្ងាយពីភ្នែករបស់នាងជាក់ជាមិនខាន។ ក្រោយពីពិនិត្យរួចក្រុមគ្រូពេទ្យបានគេធ្វើរោគវិនិច្ឆ័យឃើញថាអវៈយវៈដៃជើងឆ្វេងរបស់ម៉ារាមកំពុងតែប្រឈមនិងជំងឺមហារីកឆ្អឹងដែលមានហានិភ័យខ្ពស់។ អ្នកស្រីខាធីសា ក្រោយពីបានស្ដាប់ឮហើយ គាត់ពិតជាមិនជឿនិងត្រចៀករបស់គាត់នោះទេ គាត់បានស្រក់ទឹកភ្នែកនៅក្នុងមន្ទីរពេទ្យទាំងមូល។

ការលំបាករបស់គាត់កាន់តែអាក្រក់ទៅ ៗ នៅពេលដែលគ្រូពេទ្យបានជូនដំណឹងដល់គាត់ថាការព្យាបាលដោយប្រើគីមីរួមជាមួយនឹងការវះកាត់ជាបន្ទាន់គឺចាំបាច់ដើម្បីព្យាបាលម៉ារាម នោះត្រូវចំណាយអស់ទឹកប្រាក់ចំនួន ៦៤,២៨៦,០០ ដុល្លារ។

ប្តីរបស់អ្នកស្រីខាធីសា គឺជាអ្នកបើកបររថយន្តម្នាក់ដែលរកលុយបាន ៥០០០រូពី ក្នុងមួយខែ ប្រហែល(៦៨ដុល្លា)។ អ្វីក៏ដោយដែលគាត់រកបានត្រូវចំណាយក្នុងការអប់រំកូន ៗ ការហូបចុកនានានៅក្នុងគ្រួសារ បើទោះបីគាត់ខំរក ១០ ឆ្នាំខាងមុខទៀតក៏មិនគ្រប់គ្រាន់សំរាប់ការព្យាបាលរបស់គាត់ស្រីរបស់គាត់ដែរ។

អ្នកស្រីខាធីណាបានលក់របស់របរមានតម្លៃទាំងអស់ដែលនាងមាន និងខ្ចីប្រាក់ពីមនុស្សគ្រប់គ្នាដែលនាងស្គាល់។ ប៉ុន្តែចំនួនទឹកប្រាក់ដែលត្រូវការនៅតែមិនអាចផ្គត់ផ្គង់ការចំណាយនោះបានទេ។

ម៉ារាមបានសួរម្ដាយនាងថា តើកូនអាចជាសះស្បើយពីជំងឺនេះទេម៉ាក់? អ្នកស្រីខាធីសា បានឆ្លើយទាំងទឹកភ្នែកថា កូនមិនកើតអ្វីទេ ព្រះអាឡានឹងជួយកូនឱ្យបានឆាប់ជាសះស្បើយ កូនត្រូវតែរឹងមាំ។

អ្នកគឺជាក្ដីសង្ឃឹមតែមួយគាត់របស់កុមារី ម៉ារាម តាមរយៈការបរិច្ចាគសម្រាប់ការព្យាបាលនិងការវះកាត់គីមី ទៅដល់ ម៉ារាម អាយុ១២ឆ្នាំម្នាក់នេះពិតជាត្រូវការអ្នកជួយសង្គ្រោះជីវិតនាង ពីជម្ងឺមហារីក ដ៏កាចសាហាវមួយនេះ។

លោកអ្នកនិងប្រជាជននៅទូទាំងពិភពអាចចូលរួមបរិច្ចាគថវិការសម្រាប់ជួយសង្គ្រោះកេ្មងស្រីនេះតាម ក្រុមគ្រូពេទ្យ៖

https://www.ketto.org​ 

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ Ketto