ពិតជាតារាសម្ដែងកំពូលសម្រស់របស់កូរ៉េមែន ប្រកាសបើគណនីអ៊ីនស្ដាក្រាមភ្លាម ក្នុងរយះពេលតែ១ថ្ងៃ មានអ្នកតាមដានរហូតដល់ ៦៧...នាក់
-

ទីក្រុងសេអ៊ូល - ទីភ្នាក់ងាររបស់តារាសម្តែងកំពូលសម្រស់ ស៊ុង ជុងគី (Song Joong Ki) ឈ្មោះ HiSTORY D&C បានប្រកាសដំណឹងល្អមួយកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ក្នុងការបើកគណនី Instagramថ្មីមួយជាផ្លូវការមួយ របស់តារាសម្ដែង ស៊ុង ជុងគី។ ។

ទីភ្នាក់ងារនេះបានបង្ហោះរូបថតរបស់លោក ស៊ុង ដោយសរសេរភ្ជាប់ជាមួយសារមួយថា“ Knock!Knock ( គោះ)"   តារាសម្តែង កំពូលសម្រស់ ស៊ុង ជុងគី  បានបើកគណនី Instagram ជាផ្លូវការហើយ ហើយនេះគឺជាកាដូដែលផ្អែមជាងសូកូឡាទៅទៀត ជូន​ទៅដល់ហ្វេនៗ អ្នកគាំទ្រ។

រាយការណ៍ដោយ Allkpop នៅថ្ងៃទី ១៥ ខែកុម្ភៈ ការបង្ហោះរូបថតរបស់តារាសម្ដែងរូបនេះចំនួន ៣ សន្លឺកដំបូងនៅលើគណនី Instagram ផ្លូវការរបស់ស៊ុង ជុងគី  បានបង្ហាញពីកាយវិការនៃ ស្ទាយ៍ខុសៗគ្នារបស់គាត់នៅពីក្រោយឆាកដូចដែលបានបង្ហាញក្នុងគណនីអ៊ីនស្ដាក្រាមរបស់លោក។

គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភះគាត់មានអ្នកតាមដានជិត ៦៧សែននាក់នៅលើ Instagram ក្នុងរយះពេលតែមួយថ្ងៃប៉ុណ្ណោះ ។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ OD