អីយ៉ា! ឡូយប្លែក ប៊ូខាវមិនត្រឹមតែអាចវ៉ៃប្រដាល់បាននោះទេ ដោយថ្មីៗនេះ ប៊ូខាវចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទមានចំណងជើងថា... មានវីដេអូ
-

ទស្សនិកជនហ្វេនៗប្រាកដច្បាស់ជាស្គាល់នូវកំពូលកីឡាករប្រដាល់ឈ្មោះ ប៊ូខាវដែលជាកីឡាករធន់ រឹងមាំ វ៉ៃមិនចេះទ្រុឌ និងតែងតែទទួលបានជ័យជំនះ ដែលមកពីខេត្ដសុរិន្ទ ម្នាក់នេះ ។  ប៊ូខាវមិនត្រឹមតែជាកីឡាករប្រដាល់តែប៉ុណ្ណោះទេ ឥលូវនេះលោកបានចេញនូវបទចម្រៀងផ្ទាល់ខ្លួនមួយបទទៀតផង ដែលលោកបានបង្ហោះវានៅក្នុងបណ្ដាញសង្គម អ៉ីនស្ដាក្រាមរបស់លោក ដោយបទចម្រៀងមួយបទនោះមាន ចំណងជើងថា "ឈឺចាប់ពិត" ឬជាភាសាអង់គ្លេស " True Pain " និងជាភាសាថៃថា "เจ็บแท้เด้"។ ដោយចម្រៀងមួយបទនេះ ទំនុកនិពន្ធ និងសាច់ភ្លេងលេងដោយ សមាជិកនៃក្លឹបប្រដាល់របស់ប៊ូខាវ តែម្ដង។ សមាជិកទាំងនោះមានកីឡាករប្រដាល់ សៃ ហ្គាលាក់ស៊ី  រួមទាំង លោក សំរ៉ាក់ ខាមស៊ីងហា  ដែលជាអ្នកប្រដាល់ថៃឆ្នើមនាពេលកន្លងមក។ 

ចង់ដឹងថាបទចម្រៀងមួយបទនេះ មានអត្ថន័យនឹងពិរោះយ៉ាងណាសូមហ្វេនៗទស្សនាទាំងអស់គ្នា។ 

សម្រួលអត្ថបទដោយ៖ SP

ប្រភព ៖ ប៊ូខាវ