បុរសជាប្តីឈ្មោះហាក់កានអៃសលអាយុ ៤០ ឆ្នាំត្រូវបានចាប់ខ្លួនពីបទឃាតកម្មលើប្រពន្ធរបស់គាត់ឈ្មោះសេរ៉ាសល អាយុ ៣២ ឆ្នាំព្រមទាំងទារកនៅក្នុងផ្ទៃដែលមិនទាន់កើតរបស់ពួកគេ។ ក្រោយពីរឿងឃាត កម្មនេះ ត្រូវបានគេជឿជាក់ថាប្តីប្រពន្ធមួយគូរនេះបានធ្វើដំណើរកម្សាន្ដនៅក្នុងថ្ងៃវិស្សមកាលនៅឯជ្រលងមេអំបៅ ក្នុងទីក្រុង ម៉ូក្លា (Mugla) ប្រទេសតួកគី។
ប្តីប្រពន្ធនេះបានថតរូបនៅលើច្រាំងថ្មចោទ ហើយព្រះរាជអាជ្ញាបានអះអាងថាស្ដ្រីរងគ្រោះដែលធ្លាក់ពីលើជ្រលងថ្មកម្ពស់១០០០ហ្វីត គឺជាអំពីឃាតកម្មពិតៗ ដែលត្រូវបានធ្វើឡើងដោយប្តីដើម្បីឱ្យគាត់អាចទទួលបានប្រាក់ធានារ៉ាប់រងដែលគាត់បានចំណាយក្នុងរយះពេលខ្លីមកនេះ។
យោងទៅតាមទស្សនាវដ្ដី Mirror របស់ចក្រភពអង់គ្លេស បានបង្ហាញនៅក្នុងការចោទប្រកាន់ដែលបានរៀបចំសម្រាប់អំពើឧក្រិដ្ឋកម្មនៃ "ឃាតកម្មដោយចេតនា" ចំពោះការចោទប្រកាន់ទៅបុរសដែលជាប្ដីនោះ បាននិយាយថាគាត់បានគ្រោងនឹងធ្វើឃាតប្រពន្ធរបស់គាត់ដោយយកការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនជំនួសនាង នូវចំនួនទឹកប្រាក ៤០ម៉ឺនលីរ៉ាតួគី ប្រហែល (៥៧០៤៨.០០ ដុល្លា) ដោយខ្លួនគាត់ជាអ្នកទទួលផលតែម្នាក់ឯងប៉ុណ្ណោះពីប្រាក់ធានារ៉ាប់រងទាំងអស់នោះ។
ក្រុមរដ្ឋអាជ្ញាបានអះអាងថាមានហេតុផលតែមួយគត់ដែលថាលោក ហាន់កាន និងអ្នកស្រីសេរ៉ា អង្គុយនៅលើកំពូលភ្នំអស់រយៈពេលប្រហែលជា ៣ ម៉ោង ដោយគាត់អាចធ្វើឱ្យប្រាកដថាគ្មាននរណាម្នាក់ ចាប់អារម្មណ៍ចំពោះពួកគេដែលនៅក្បែរនោះទេ។ នៅពេលចុងក្រោយគឺមានតែគាត់ ម្នាក់ឯងគត់ដែលបានសំលាប់ប្រពន្ធដោយចេតនា ដោយលោកបានរុញអ្នកស្រីសេរ៉ា ចេញពីច្រាំងថ្មចោទនោះ។
តុលាការព្រហ្មទណ្ឌជាន់ខ្ពស់ក្នុងទីក្រុង Fethiye បានសំរេចថាលោកហាកានត្រូវបានឃុំខ្លួនក្នុងពន្ធនាគារពីបទឃាតកម្មគិតទុកជាមុនទៅលើប្រពន្ធនិងកូនដែលមិនទាន់កើត។
លោកហាកានគាត់ក៏បានបដិសេធមិនទទួលខុសត្រូវចំពោះការស្លាប់របស់ប្រពន្ធគាត់ នូវការចោតប្រកាន់នោះឡើយ ចំណែកការស៊ើបអង្កេតនៃការស្លាប់របស់អ្នកស្រីសេរ៉ានៅតែកំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ WOB