កាន់តែកើន ! ត្រឹម ៣ ថ្ងៃ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ក្រសួងរកឃើញអ្នកឆ្លងជំងឺ កូ វី ដ១៩ ជិត ៨០ នាក់
ស៊ីហៀង
-

ភ្នំពេញ ៖ សូមជូនដំណឹងទៅកាន់បងប្អូនប្រជាជនខ្មែរទូទាំងប្រទេសឲ្យបានជ្រាបថាប្រទេសកម្ពុជាយើងពេលនេះបានមានការឆ្លងរីករាលដាលចូលក្នុងសហគមន៍សារជាថ្មីនៃជំងឺកូវីដ ១៩ ហើយត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះគឺរាប់ចាប់ពីថ្ងៃទី ២០ កុម្ភៈ រហូត

មកដល់ថ្ងៃទី ២២ កុម្ភៈនេះគឺថា ក្រសួងសុខាភិបាលបានរកឃើញអ្នកជំ ងឺទាំងអស់ចំនួន ៧៦​ នាក់ហើយដែលបានឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ ។ 

សូមរំលឹកផងដែរថានៅកាលពីព្រឹកថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានជូនដំណឹងឲ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបថា

 ចំពោះការឆ្លងចូលក្នុងសហគមន៍លើកទី៣នៃជំ ងឺ កូ វី ដ១៩ នេះគឺកើតឡើងនៅពេលដែលមានអ្នកធ្វើលិខិតបញ្ជាក់សុខភាពទៅក្រៅប្រទេស ភ្លាមនោះស្រាប់តែធ្វើតេស្តរកឃើញថាមានករណីវិជ្ជមាន ជំ ងឺ កូ វី ដ១៩ តែម្តង ។ 

សម្តេចបានថ្លែងទៀតថាចំណុចដំបូងនៃព្រឹត្តិការណ៍២០ កុម្ភៈនេះ គឺផ្តើមចេញពីចំណុច ក្លឹបកម្សាន្ត (N8) ហើយពេលនេះអាជ្ងាធរបានចុះបិទក្លឹបកម្សាន្ត (N8) និងអាផាតមិន២ កន្លែង រួចទាំងតំបន់មួយចំនួនទៀតនៅក្នុងទីក្នុងភ្នំពេញរួចរាល់ហើយ ។

 ចំពោះមនុស្សមួយចំនួនដែលជាប់ពាក់ព័ន្ធនិងទីតាំងដែលបានបិទនេះគឺត្រូវបានក្រសួងសុខាភិបាលនាំមកធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កបានយ៉ាងត្រឹមត្រូវ ចំណែកអ្នកផ្សេងទៀតពេលនេះក្រសួងកំពុងតែធ្វើការរុករកដើម្បីនាំពួកគាត់មកធ្វើតេស្តនិងធ្វើចត្តាឡីស័កដូចគ្នា ៕