គួរឲ្យសរសើរ ពីការតស៊ូរបស់ប្អូនប្រុសម្នាក់ ដែលបានខិតខំប្រឹងប្រែង តស៊ូ រៀនសូត្រ នៅក្នុងជីវិត ហែលឆ្លង គ្រប់រឿងរ៉ាវជាច្រើន ។ ជាក្មេង ដើរវ៉ៃសារ៉ា ស្បែកជើងឲ្យគេ តាមទីកន្លែងជាច្រើន ក៏បានប្អូនធ្លាប់បានធ្វើ ប្អូនប្រុសពិតជាមានការតស៊ូខ្លាំង មែនទែន ។ ក្មេងប្រុស ម្នាក់ពិតជាមិនធ្វើឲ្យ លោកអធិការ ក្រុងកំពង់ចាម អស់សង្ឃឹមដោយសារប្អូនប្រុសនោះទេ គឺប្អូន បានខំប្រឹងឲ្យអស់ពីលទ្ធភាព រហូតទទួលបានជោគជ័យ។

ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ritheany Chin បានបង្ហាញពីការខិតខំប្រឹងប្រែង របស់ប្អូនប្រុស ពីការប្រឹងប្រែងតស៊ូនៅក្នុងជីវិត។ ម្ចាស់គណនីហ្វេសប៊ុក ខាងលើនេះ បានរៀបរាប់ ថា "ធ្លាប់ជាក្មេង វ៉ៃសារ៉ាស្បែកជេីងតាមហាងគុយទាវ ដោយសារតែមានការតស៊ូ ខិតខំ ប្រឹងប្រែង និង ទំនុកបម្រុងពី លោកអធិការ ក្រុងកំពង់ចាម ទេីបគាត់ទទួលបានជោគជ័យ ដូចសព្វថ្ងៃ ។ ជូនពរប្អូនប្រុសទទួលបានជោគជ័យក្នុងជីវិត"។


