ធ្លាប់តែឃើញតារាសម្តែង អ្នកនាង​ សឿនផាន ផាភួង បណ្តើរកូនស្រី ទៅណាមកណា ស្រាប់តែពេលេនេះបង្ហាញមុខកូនប្រុសម្នាក់ទៀត ពេញកំលោះស្តូកបាត់
ស៊ីហៀង
-

ប្រិយមិត្តជាច្រើន ប្រាកដជាបានទស្សនា​ ពីការសម្តែងរបស់ សម្តែងស្រី អ្នកនាង​សឿនផាន ផាភួង ដែលជាតារាសម្តែងជើងចាស់ម្នាក់ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិថីសិល្បៈ ។ អ្នកនាង​ បានសម្តែងរឿងភាគជាច្រើន ហើយក៏ទទួលបានការគាំទ្រ យ៉ាងខ្លាំងផងដែរ។

ជាទូទៅមហាជន ជាច្រើន ធ្លាប់តែបានឃើញកូនស្រី របស់តារាសម្តែងជើងចាស់រូបនេះ  ដែលគ្រប់គ្នាបានស្គាល់ថា អាង សុជាតា ឬ ហៅថា ឈូឈូ ដែលជាតារាសម្តែងស្រីវ័យក្មេងមួយរូប ទទួលបានប្រជាប្រិយភាពជាខ្លាំង ហើយសម្រស់វិញក៏ស្រស់ស្អាត​មិនធម្មតាដែរ។

អ្វីដែលមហាជន ជាច្រើន មិនដែលបានដឹងនោះ គឺវត្តមានរបស់បុរសវ័យក្មេងម្នាក់ ឈរនៅជិតឈូឈូ និងអ្នកនាង ផាភួង ។ ដោយឡែក អ្នកនាង ផាភួង បានប្រាប់ថា គាត់គឺជាកូនប្រុសរបស់អ្នកនាង ដែលមានឈ្មោះថា អាង ប្រុសពេជ្រ ហៅ តួ ដែលមានអាយុ ១៩ឆ្នាំ ជាបងប្រុស របស់ឈូឈូ។

ជាមួយគ្នានោះផងដែរ អ្នកនាងបានប្រាប់ថា មូលហេតុដែលមិនសូវបង្ហាញមុខកូនប្រុស ព្រោះកូនរបស់គាត់ គឺជាមនុស្សដែលចូលចិត្តស្ងប់ស្ងាត់ ទើបគាត់មិនសូវមានពេលបានបង្ហាញមុខកូនប្រុសបែបនេះ៕