កុមារីជនជាតិវៀតណាម អាយុ១៦ខែម្នាក់ ស្នាក់នៅភ្នំពេញ បានឆ្លងកូ វី ដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ
ស៊ីហៀង
-

ក្រសួងសុខាភិបាល បានធ្វើការប្រកាស ឲ្យបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ឲ្យបានជ្រាបនៅព្រឹកថ្ងៃទី២៥ ខែកុម្ភ ឆ្នាំ២០២១ នេះថា ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូ វីដ ១៩ ថ្មី ចំនួន ៦៥នាក់ ក្នុងនោះមាន៥៨នាក់ ជាករណីឆ្លងក្នុងសហគមន៍ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និងចំនួន៧នាក់ទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។ ក្រសួងសុខាភិបាល បានឲ្យដឹង បន្ថែមទៀតថា ក្នុងចំណោមអ្នកជំងឺឆ្លង ក្នុងសហគមន៍ ៥៨នាក់ មានជនជាតិចិន ចំនួន៤១នាក់ វៀតណាម ៩នាក់ ខ្មែរ ៥នាក់ កូរ៉េម្នាក់ សិង្ហបូរី ម្នាក់ និងជប៉ុនម្នាក់។ ចំណែកអ្នកដំណើរមកពីក្រៅប្រទេស រកឃើញកូ វីដ ១៩ ចំនួន៧នាក់គឺ មានជនជាតិខ្មែរម្នាក់ ដែលជាកងទ័ពមួកខៀវ និង៦នាក់ទៀត ជាជនជាតិចិន នៅខេត្តព្រះសីហនុ។

នៅក្នុងចំណោម អ្នកឆ្លងជំងឺទាំងអស់នេះ មានកុមារីជនជាតិវៀតណាម អាយុ១៦ខែម្នាក់ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។ សូមជម្រាបថា គិតត្រឹមម៉ោង៧និង០០នាទីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានវីរុសកូវីដ​១៩ ថ្មី ចំនួន ០៧នាក់​ ដែលជាអ្នកដំណើរចូលកម្ពុជា (មិនមែនជាពលករ ធ្វើដំណើរមកពីប្រទេស ថៃ)

១. បុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ បំរើការនៅអង្គការសហប្រជាជាជាតិ (កងទ័ពមួកខៀវUN) មានអាសយដ្ឋាន ស្នាក់នៅភូមិកូនមុំ ស្រុកភូមិកូនមុំ ខេត្តរតនៈគិរី ជាអ្នកដំណើរមកពីប្រទេសអាហ្រ្វីក បន្តជើងហោះហើរនៅប្រទេសឥណ្ឌា មកដល់កម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាក់របស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ​​នៃ ក្រសួងសុខាភិបាល គឺវិជ្ជមាន វីរុសកូវីដ ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកនៅសាលារក្សាសន្តិភាព​ ពហុសាស្រ្តកំពង់ស្ពឺ។

២. ស្រ្តីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៣. ស្រ្តីជនជាតិចិន អាយុ ២៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៤. បុរសជនជាតិចិន អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៥. បុរសជនជាតិចិន អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៦.​ បុរសជនជាតិចិន អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៧. បុរសជនជាតិចិន អាយុ ២៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សម្គាល់ ដោយគោលបំណងធ្វើដំណើរទៅប្រទេសចិន​វិញ ដូច្នេះពួកគាត់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្របញ្ជាក់ សុខភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង០៦នាក់នោះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ ១៩​ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ។


ករណីវិជ្ជមានវីរុសកូវីដ ១៩ ចំនួន៥៨នាក់ ដែលជាអ្នកពាក់ព័ន្ធ ទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

១. ស្រ្តីជនជាតិវៀតណាម អាយុ២៤ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញើ

២. ស្រ្តី ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ខណ្ឌឬស្រីកែវ ភ្នំពេញ។

៣. ស្រ្តីជនជាតិចិន អាយុ ៤៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤. ស្រ្តីជនជាតិខ្មែរ អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំនការមន ភ្នំពេញ។

៥. បុរសជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៦.​ បុរសជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៧. ស្រ្តីជនជាតិចិន អាយុ២១ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៨. បុរសជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៩. ស្រ្តីជនជាតិចិន អាយុ ២៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ខណ្ឌបឹងកេងកង ភ្នំពេញ។

១០.​ ស្រ្តីជនជាតិចិន ២២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។

១១. បុរសជនជាតិចិន អាយុ ២៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

១២. បុរសជនជាតិចិន អាយុ ២៧ឆ្នាំមានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

១៣. បុរសជនជាតិចិន អាយុ​ ៣៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

១៤. បុរសជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

១៥. បុរសជនជាតិចិន អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ សណ្ឋាគារសុខាភ្នំពេញ ភ្នំពេញ។

១៦. បុរសជនជាតិចិន អាយុ ៣២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

១៧. ស្រ្តីជនជាតិវៀតណាម អាយុ ៣០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

១៨. បុរសជនជាតិចិន អាយុ ៣៩ ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

១៩. ស្រ្តីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

២០. បុរសជនជាតិចិន អាយុ ៤១ ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

២១. បុរសជនជាតិចិន​ អាយុ ២០ ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

២២. បុរសជនជាតិចិន អាយុ ៣១ ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

២៣. ស្រ្តីជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកេងកង ភ្នំពេញ។

២៤. បុរសជនជាតិចិន អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

២៥. ស្រ្តីជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

២៦. បុរសជនជាតិចិន​ អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

២៧. បុរសជនជាតិចិន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

២៨. បុរសជនជាតិចិន អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

២៩. បុរសជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៣០. ស្រ្តីជនជាតិវៀតណាម អាយុ ២៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៣១. ស្រ្តីជនជាតិចិន​ អាយុ ២៧ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៣២. ស្រ្តីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៣៣. បុរសជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។

៣៤. បុរសជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៣៥. ស្រ្តីជនជាតិចិន អាយុ ៤១ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៣៦. បុរសជនជាតិចិន អាយុ ២៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៣៧. ស្រ្តីជនជាតិវៀតណាម អាយុ ២២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៣៨. បុរសជនជាតិចិន អាយុ​២៩ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៣៩. ស្រ្តីជនជាតិជប៉ុន អាយុ ៤៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤០. បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤១. បុរសជនជាតិចិនអាយុ ៤០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤២. បុរសជនជាតិចិន អាយុ ៣៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤៣. ស្រ្តីជនជាតិចិន អាយុ​ ៣៧ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤៤. ស្រ្តីជនជាតិវៀតណាម អាយុ ២១ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤៥. ស្រ្តីជនជាតិវៀតណាម អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤៦. ស្រ្តីជនជាតិកូរ៉េ អាយុ ២៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤៧. ស្រ្តីជនជាតិវៀតណាម អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤៨. បុរជនជាតិចិន អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៤៩. បុរសជនជាតិខ្មែរ អាយុ ៤១ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៥០. ស្រ្តីជនជាតិវៀតណាម អាយុ ៣២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៥១. កុមារីជនជាតិវៀតណាម អាយុ ១៦ខែ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៥២. ស្រ្តីជនជាតិចិន អាយុ ២៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៥៣.​ ស្រ្តីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៥៤. បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៥៥. ស្រ្តីជនជាតិចិន អាយុ ២៧ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៥៦. បុរសជនជាតិចិន អាយុ ២៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៥៧. បុរសជនជាតិសិង្ហបុរី អាយុ ៣៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។

៥៨. ស្រ្តីជនជាតិចិន អាយុ ៤០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ភ្នំពេញ។